សេវាកម្មSERVICE

បញ្ជីសេវា

  • ទិដ្ឋាការអាពាហ៍ពិពាហ៍ជាមួយជនបរទេស・សហព័ទ្ធ
  • ស្នាក់នៅជាអចិន្រ្តៃយ៍
  • ចូលសញ្ជាតិ(ស្នើសុំសីទ្ធិចូលសញ្ជាតិជប៉ុន)
  • ទិដ្ឋាការបង្កើត・គ្រប់គ្រងធុរកិច្ច
  • ទិដ្ឋាការការងារ
  • បែបបទនៃការដាក់ពាក្យស្នើសុំទិដ្ឋាការផ្សេងៗ

សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ

ជនបរទេសដែលត្រូវមកកាន់ ឬស្នាក់នៅក្នុងប្រទេសជប៉ុន ចាំបាច់ត្រូវមានទិដ្ឋាការ(សិទ្ធស្នាក់នៅ)។

ឧទាហរណ៍ដូចជា ទោះបីជាអ្នកបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិជប៉ុន ឬបានការងារធ្វើនៅក្រុម ហ៊ុនណាមួយក្នុងប្រទេសជប៉ុនក៏ដោយ ប្រសិនបើគ្មានទិដ្ឋាការ អ្នកនឹងមិនអាចមកកាន់ប្រទេសជប៉ុន បានឡើយ។
ម្យ៉ាងទៀត ទោះបីជាអ្នកបានពុះពារការលំបាក និងបានបង្កើតក្រុមហ៊ុននៅប្រទេសជប៉ុន ប្រសិនបើគ្មាន ទិដ្ឋាការទេ ទោះបីជារង់ចាំរហូតដល់ពេលណាក៏ដោយ ក៏អ្នកមិនអាចទៅធ្វើការគ្រប់គ្រងក្រុមហ៊ុនរបស់ អ្នកបានដែរ។

ការធ្វើបែបបទសម្រាប់ជនបរទេសគឺមានភាពស្មុគស្មាញខ្លាំងណាស់។ប្រសិនបើអ្នកធ្វើការប្រមូលនូវឯកសារចាំបាច់ ឬរៀបចំឯកសារស្នើសុំទិដ្ឋាការទាំងមិនដឹងច្បាស់អំពីចំណុចសំខាន់ៗ និងចំណុចគួរប្រុងប្រយ័ត្នទេ នោះអ្នកត្រូវប្រឈមនឹងការបដិសេធជាក់ជាមិនខាន។
ម្យ៉ាងទៀត ខ្លឹមសារដែលបានស្នើសុំកាលពីមុន ក៏អាចនឹងផ្តល់ផលប៉ះពាល់ដល់ការកែប្រែទិដ្ឋាការ ការស្នើ សុំបន្តរយៈពេលស្នាក់នៅ ការស្នើសុំស្នាក់នៅជាអចិន្ត្រៃយ៍ ឬការស្នើសុំចូលសញ្ជាតនា ថ្ងៃអនាគត ផងដែរ។

ការិយាល័យយើងខ្ញុំ មានសេវាកម្មជួយរៀបចំឯកសារសម្រាប់ជនបរទេសប្រកបដោយជំនាញវិជ្ជាជីវៈ ដោយ ផ្តោតទៅលើការស្នើសុំទិដ្ឋាការសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ឬសម្រាប់គូស្រករ ក៏ដូចជាការបង្កើត អាជីវកម្ម ឬការបង្កើតក្រុមហ៊ុនសម្រាប់ជនបរទេស និងការស្នើសុំសិទ្ធិស្នាក់នៅ ជាអចិន្ត្រៃយ៍ ឬការចូល សញ្ជាតជាដើម។
យើងខ្ញុំនឹងខិតខំមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបំពេញចិត្តរបស់អតិថិជន ដើម្បីឈានដល់ «ការទទួល បានការអនុញ្ញាតលើសំណុំបែបបទ» ដូច្នេះ សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយយើងខ្ញុំដោយសេរី។

សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច

សម្រាប់ម្ចាស់សហគ្រាសឬអ្នកគ្រប់គ្រងដែលចង់ទទួលជនបរទេសឲ្យធ្វើការ។

ធនធានមនុស្សឆ្នើមបានមកដាក់ ពាក្យធ្វើការនៅកន្លែងរបស់អ្នកតែគាត់គឺជាជនបរទេស!
អ្នកពិតជាចង់ ទទួលយកពួកគេឲ្យចូលធ្វើ ការណាស់តើគួរធ្វើបែបបទដូចម្តេចខ្លះ?

ការទទួលយកជនបរទេសឲ្យធ្វើការ មានបែបបទចាំបាច់ដ៏ស្មុគស្មាញមួយចំនួន។
ប្រសិនបើគាត់មកពីក្រៅប្រទេស ចាំបាច់ត្រូវស្នើសុំទិដ្ឋាការ(សិទ្ធិស្នាក់នៅ)។
ប្រសិនបើគាត់ជាជនបរទេសកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនអាចមានការចាំបាច់ត្រូវផ្លាស់ប្តូរប្រភេទទិដ្ឋាការដែលគាត់កំពុងមាន។

ប្រសិនបើមិនអាចដំណើរការបែបបទ ទាំងនេះបានល្អទេ ទោះបីជាអ្នកបានទទួលយកពួកគាត់ក៏ដោយ ក៏ពួកគាត់មិនអាចធ្វើការបានដែរ។

ម្យ៉ាងទៀត ជនបរទេសអាចធ្វើការនៅប្រទេសជប៉ុនបានឬអត់ ហើយអាចប្រកបការងារប្រភេទណាខ្លះ គឺអាស្រ័យទៅតាមប្រភេទទិដ្ឋាការដែលគាត់មាន។
ប្រសិនបើអ្នកទទួលយកជនបរទេសដែលមានប្រភេទទិដ្ឋាការមិនអាចប្រកបការងារក្នុងប្រទេសជប៉ុន ឬទិដ្ឋាការដែលមិនត្រូវនឹងខ្លឹមសារការងារអ្នកនឹងត្រូវបានចាត់ទុកជាអ្នកឃុបឃិតនឹងការធ្វើការមិនស្របច្បាប់ ហើយអាចនឹងត្រូវទទួលការផាកពិន័យផងដែរ។

ប្រសិនបើដូច្នោះនឹងមានបញ្ហាពុំខាន!

ការិយាល័យយើងខ្ញុំមានសេវាកម្មជួយរៀបចំបែបបទទាក់ទងនឹងការទទួលជនបរទេស ឲ្យធ្វើការប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់។
យើងខ្ញុំនឹងខិតខំមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយឲ្យអ្នកអាចទទួលយកជនបរទេសធ្វើការបាន ដូច្នេះសូមអញ្ជើញមកពិគ្រោះយោបល់ជាមួយយើងខ្ញុំដោយសេរី។

ស្វែងរកតាមរយៈគោលបំណង(សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច)

無料メール相談はこちら
សេវាកម្ម
សំនួរដែលតែងតែមានជាញឹកញាប់
岡田枝里行政書士事務所
page top