សំនួរដែលតែងតែមានជាញឹកញាប់FAQ

អំពីការប្រឹក្សាយោបល់

Qចំពោះការប្រឹក្សាយោបល់ តើមានការបំពេញបែបបទយ៉ាងដូចម្ដេចខ្លះ?
Aមុនដំបូងលោកអ្នកអាចទូរស័ព្ទឬក៏ផ្ញើជាអ៊ីមែលមកកាន់នាងខ្ញុំដើម្បីសាកសួរព័ត៌មាន។ បន្ទាប់មកប្រសិនបើមានការចាំបាច់ លោកអ្នកអាចធ្វើការណាត់ជួបជាមុន ហើយលោកអ្នកអាចធ្វើដំណើរមកជួបដោយផ្ទាល់ដើម្បីពិភាក្សាការងារជាមួយនាងខ្ញុំ។
Qតើបុគ្គលដែលជាជាតិសាសន៍អ្វីក៏ដោយ ក៏អាចទទួលការពិភាក្សាបានដែរឬ?
Aចាស! ប្រាកដជាបាន。
ទោះបីជាបុគ្គលដែលមានសញ្ជាតិអ្វីក៏ដោយក៏អាចធ្វើការពិភាក្សាជាមួយនាងខ្ញុំបានដោយសេរី។
Qតើខ្ញុំអាចធ្វើការពិភាក្សាជាភាសាអង់គ្លេសឬក៏ជាភាសាកំណើតបានដែរឬទេ?
Aសូមអភ័យទោស។
ជាទូទៅសូមលោកអ្នកធ្វើការពិភាក្សាជាមួយនាងខ្ញុំជាភាសាជប៉ុន។ ប្រសិនបើលោកអ្នកគ្មានទំនុកចិត្តក្នុងការពិភាក្សាជាភាសាជប៉ុននោះទេ សូមលោកអ្នករាយការណ៍មកជាមុនដើម្បីអោយនាងខ្ញុំបានពិចារណារិះរកដំណោះស្រាយជូន។
Qពេលឥឡូវនេះខ្ញុំមិនដឹងថាត្រូវបំពេញបែបបទបែបណាទេ។
Aសូមលោកអ្នកកុំមានការព្រួយបារម្ភអ្វី។
នាងខ្ញុំនឹងសាកសួរជាលំអិតស្ដីអំពីបំណងនិងស្ថានភាពជាក់ស្ដែងរបស់លោកអ្នកតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីរិះរកមធ្យោបាយឬក៏បែបបទនៃនីតិវិធីណាមួយដែលល្អសមស្របសម្រាប់ជួយលោកអ្នក។
Qដោយសារការងាររបស់ខ្ញុំមានភាពមមាញឹកខ្លាំងពេកដែលជាហេតុមិនអាចឆ្លៀតពេលទៅជួបសារការីបានដោយផ្ទាល់នៅការិយាល័យនោះទេ។
Aចំពោះការពិភាក្សាវិញ នាងខ្ញុំក៏អាចធ្វើដំណើរទៅជួបលោកអ្នកដោយផ្ទាល់នៅកន្លែងដែលលោកអ្នកមានបំណងចង់ធ្វើការណាត់ជួបផងដែរ។ ប្រសិនបើលោកអ្នករាយការណ៍ទុកជាមុន នាងខ្ញុំអាចរិះរកពេលវេលាដ៏សមស្របដូចជាពេលល្ងាចក្នុងថ្ងៃធ្វើការ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃបុណ្យឬក៏ថ្ងៃឈប់សំរាកនានា ដើម្បីធ្វើដំណើរមកជួបពិភាក្សាការងារជាមួយលោកអ្នក។
Qតើខ្ញុំអាចធ្វើការពិភាក្សាជាសម្ងាត់ដើម្បីកុំអោយអ្នកដទៃដឹងបានដែរឬទេ?
Aចាស! ប្រាកដជាបាន។
ចំពោះសារការីគឺមានកាតព្វកិច្ចរក្សាទុកខ្លឹមសារទាំងឡាយដែលលោកអ្នកបានពិភាក្សាជាមួយជាព័ត៌មានសម្ងាត់ ដូច្នេះលោកអ្នកអាចធ្វើការពិភាក្សាជាមួយនាងខ្ញុំបានដោយសម្ងាត់ដោយមិនអនុញ្ញាតអោយអ្នកផងឬជនទីបីបានដឹង។
ក៏ប៉ុន្តែទាក់ទិនទៅនឹងបែបបទនៃនីតិវិធីនានាវិញ ក៏អាចមានករណីមួយចំនួនដែលនាងខ្ញុំត្រូវការជំនួយនិងកិច្ចសហប្រតិបត្តិការពីសំណាក់ក្រុមគ្រួសារក៏ដូចជាក្រុមហ៊ុនរបស់លោកអ្នកផងដែរ។
ប្រសិនបើមានការព្រួយបារម្ភអំពីបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ សូមធ្វើការពិភាក្សាជាមួយនាងខ្ញុំទុកជាមុន។
Qតើការពិភាក្សាមិនត្រូវបានគិតថ្លៃឬយ៉ាងណា?
Aចាស!
ចំពោះតែការពិភាក្សារយៈពេល 60 នាទីលើកដំបូងប៉ុណ្ណោះគឺមិនត្រូវបានគិតថ្លៃ។
Qចំពោះការពិភាក្សាដោយមិនគិតថ្លៃ តើខ្ញុំអាចពិភាក្សាគ្រប់ការងារគ្រប់ករណីបានទាំងអស់ឬក៏យ៉ាងណាដែរ?
Aមិនបានទេ! សូមអធ្យាស្រ័យ។
ចំពោះការពិភាក្សាដោយមិនគិតថ្លៃ នាងខ្ញុំអាចមានលទ្ធភាពពន្យល់ជូនលោកអ្នកដូចជាការបំពេញបែបបទទូទៅ ការត្រួតពិនិត្យលើល័ក្ខខ័ណ្ឌនៃការបំពេញបែបបទចំពោះនីតិវិធីណាដែលមានភាពងាយស្រួលតែប៉ុណ្ណោះ។
ក្នុងករណីដែលមិនអាចធ្វើការវិនិច្ឆ័យបានដោយមិនបានសាកសួរព័ត៌មានឬស្ថានភាពរបស់លោកអ្នកជាលំអិត ឬក្នុងករណីដែលត្រូវធ្វើការវិនិច្ឆ័យដោយនីតិវិធីសំខាន់ៗណាមួយ គឺរាល់ការពិភាក្សាទាំងអស់ត្រូវយកកម្រៃសេវាកម្ម។
ឧទាហរណ៍ : រាល់ការប្រមូលសំណុំឯកសារដែលចាំបាច់សម្រាប់ការបំពេញបែបបទនៃនីតិវិធី ការត្រួតពិនិត្យលើរាល់ឯកសារដែលលោកអ្នកបានបំពេញ ការស្រាវជ្រាវស៊ើបអង្កេតនិងវិភាគមូលហេតុដែលធ្វើអោយមានភាពរាំងស្ទះដល់ការដាក់ពាក្យស្នើសុំឬក៏ប្រភពនៃបដិសេធកម្មជាដើមនោះ សូមលោកអ្នកស្នើសុំសេវាកម្មជាផ្លូវការពីការិយាល័យនាងខ្ញុំឬក៏ទទួលការប្រឹក្សាដោយតម្រូវអោយលោកអ្នកបង់ថ្លៃសេវាកម្ម។
Qខ្ញុំមានបំណងចង់បំពេញបែបបទដោយខ្លួនឯងផ្ទាល់ ដូច្នេះសូមការិយាល័យសារការីរបស់អ្នកប្រាប់ខ្ញុំអំពីឯកសារណាខ្លះដែលចាំបាច់សម្រាប់ការបំពេញបែបបទនៃនីតិវិធី។
Aទោះបីជាបែបបទនៃនីតិវិធីមានលក្ខណៈដូចគ្នាយ៉ាងណាក៏ដោយ ឯកសារដែលចាំបាច់សំរាប់បុគ្គលម្នាក់ៗមានលក្ខណៈខុសគ្នាទាំងស្រុង។
ចំពោះឯកសារសំខាន់ៗសម្រាប់ការបំពេញបែបបទនៃនីតិវិធីវិញ ពេលដែលនាងខ្ញុំបានទទួលការស្នើសុំសេវាកម្មជាផ្លូវការពីសំណាក់លោកអ្នករួចមក នាងខ្ញុំនឹងរាយបញ្ជីស្ដីអំពីឯកសារដែលជាតម្រូវការចាំបាច់និងសមស្របតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នក ដូច្នេះហើយរាល់ការពិភាក្សាដោយមិនគិតថ្លៃ នាងខ្ញុំមិនអាចផ្ដល់ចម្លើយបានទេស្ដីអំពីបញ្ហាដូចដែលបានចែងខាងលើនេះ ។
Qចំពោះឯកសារដែលខ្ញុំបានបំពេញដោយខ្លួនឯងផ្ទាល់ តើការិយាល័យអាចធ្វើការត្រួតពិនិត្យអោយខ្ញុំបានទេ?
Aទាក់ទងទៅនឹងការត្រួតពិនិត្យឯកសារ ប្រសិនបើនាងខ្ញុំមិនបានសាកសួរអំពីស្ថានភាពឬក៏ព័ត៌មានលំអិតជាក់ស្ដែងរបស់លោកអ្នកទេនោះ គឺប្រាកដជាមានករណីមួយចំនួនដែលនាងខ្ញុំមិនអាចវិភាគនិងវិនិច្ឆ័យបានឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ នាងខ្ញុំមិនអាចត្រួតពិនិត្យលើឯកសារដែលលោកអ្នកបានបំពេញដោយរូបលោកអ្នកផ្ទាល់នោះទេ។ សូមលោកអ្នកស្នើសុំសេវាកម្មជាផ្លូវការពីនាងខ្ញុំឬក៏ទទួលការប្រឹក្សាដោយតម្រូវអោយលោកអ្នកបង់ថ្លៃសេវាកម្ម។

អំពីការស្នើសុំសេវាកម្ម

Qតើខ្ញុំអាចធ្វើការស្នើសុំសេវាកម្មបានដោយពិគ្រោះការងារតាមទូរស័ព្ទឬក៏តាមអ៊ីម៉ែលបានដែរឬទេ?
Aជាទូទៅលោកអ្នកមិនអាចស្នើសុំសេវាកម្មជាផ្លូវការតាមរយៈទូរស័ព្ទឬក៏ការផ្ញើអ៊ីមែលបានទេ។ នាងខ្ញុំនឹងជួបលោកអ្នកដោយផ្ទាល់ដើម្បីពិភាក្សាការងារព្រមទាំងពន្យល់លោកអ្នកអំពីបែបបទនៃនីតិវិធីដែលចាំបាច់និងតម្លៃសេវាកម្ម។ ប្រសិនបើលោកអ្នកអាចយល់បានយ៉ាងច្បាស់លាស់ ហើយមានការពេញចិត្តនឹងល័ក្ខខ័ណ្ឌដែលនាងខ្ញុំបានពន្យល់ជូនលោកអ្នក សូមលោកអ្នកធ្វើការស្នើសុំសេវាកម្មជាផ្លូវការ។ ចំពោះលោកអ្នកដែលរស់នៅតំបន់ឆ្ងាយព្រមទាំងលំបាកក្នុងការធ្វើដំណើរមកកាន់ការិយាល័យដើម្បីពិភាក្សាជាមួយនាងខ្ញុំផ្ទាល់នោះ សូមទំនាក់ទំនងមកនាងខ្ញុំទុកជាមុន។
Qខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលឯកសារដែលចាំបាច់បានទេ។ តើអ្នកអាចជួយសម្របសម្រួលបានដែរឬទេ?
Aប្រសិនបើលោកអ្នកបានស្នើសុំសេវាកម្មជាផ្លូវការ ហើយព្រមទាំងមានបំណងចង់អោយនាងខ្ញុំជួយប្រមូលសំណុំឯកសារដែលចាំបាច់ជំនួសលោកអ្នក នាងខ្ញុំអាចប្រមូលឯកសារទាំងអស់នោះជូនលោកអ្នកបាន។ ក៏ប៉ុន្តែសូមជម្រាបជូនផងដែរថាក៏មានឯកសារចាំបាច់មួយចំនួនដែលតម្រូវអោយមានតែសាមីខ្លួនផ្ទាល់ប៉ុណ្ណោះដែលជាអ្នកអាចដាក់ពាក្យស្នើសុំបាន ដូច្នេះសូមលោកអ្នកចូលរួមផ្ដល់កិច្ចសហការជាមួយនាងខ្ញុំអំពីបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ។
Qតើខ្ញុំអាចស្នើសុំជំនួយក្នុងការបំពេញគ្រប់បែបបទនៃនីតិវិធីបានដែរឬទេ?
Aសូមជម្រាបជូនលោកអ្នកអោយបានជ្រាបថាដោយយោងទៅលើច្បាប់គឺមានបែបបទនៃនីតិវិធីមួយចំនួនដែលសារការីមិនអាចរៀបចំដាក់ពាក្យស្នើសុំជំនួសសាមីខ្លួនបានទេ។ ឧទាហរណ៍សារការីមិនអាចជួយលោកអ្នកក្នុងការបំពេញបែបបទសម្រាប់នីតិវិធីដែលទាក់ទងនឹងពន្ធ នីតិវិធីសម្រាប់ប្រាក់សោធននិវត្តន៏ឬក៏ប្រាក់ធានារ៉ាប់រង នីតិវិធីស្តីពីការចុះបញ្ជីអចលនទ្រព្យនិងសាជីវកម្មនានា ។ល។ ប្រសិនបើមានការចាំបាច់ដែលតម្រូវអោយលោកអ្នកបំពេញបែបបទនៃនីតិវិធីដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកអ្នកកុំមានព្រួយបារម្ភអោយសោះ នាងខ្ញុំសូមធានាថានឹងជួយណែនាំអ្នកជំនាញជូនលោកអ្នក។
Qប្រសិនបើខ្ញុំបង់ថ្លៃសេវាកម្មរួចហើយ តើអ្នកអាចបំពេញឯកសារទាំងអស់ដែលចាំបាច់សម្រាប់នីតិវិធីបានទេ?
Aទេ
នាងខ្ញុំតែម្នាក់ឯងក៏មិនអាចបំពេញឯកសារទាំងអស់នោះបានទេ ប្រសិនបើគ្មានកិច្ចសហការពីលោកអ្នក។ ឯកសារដែលចាំបាច់សម្រាប់នីតិវិធីគឺត្រូវបានបំពេញដោយពឹងផ្អែកទៅលើព័ត៌មានដែលនាងខ្ញុំបានសាកសួរទៅកាន់លោកអ្នកឬក៏សំណុំឯកសារដែលលោកអ្នកបានផ្តល់អោយនាងខ្ញុំ។ ពេលដែលនាងខ្ញុំបានបំពេញឯកសាររួចរាល់ហើយ គឺតម្រូវឱ្យលោកអ្នកចុះហត្ថលេខានិងបោះត្រា ក៏ប៉ុន្តែដោយអាស្រ័យលើនីតិវិធីដែលមានល័ក្ខខ័ណ្ឌផ្សេងៗគ្នានោះ ក៏មានឯកសារមួយចំនួនទៀតដែលតម្រូវអោយលោកអ្នកជាអ្នកបំពេញដោយរូបលោកអ្នកផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការបំពេញបែបបទដាក់ពាក្យស្នើសុំមានដំណើរការបានយ៉ាងរលូន។

អំពីតម្លៃសេវាកម្ម

Qតើការិយាល័យមានកំណត់ពេលវេលាព្រមទាំងវិធីបង់តម្លៃសេវាកម្មដែរឬទេ?
Aជាទូទៅពេលដែលលោកអ្នកស្នើសុំសេវាកម្មជាផ្លូវការរួចមក សូមលោកអ្នកបង់តម្លៃសេវាកម្មចំនួនពាក់កណ្ដាលជាមុនសិន។ បនា្ទប់ពីពេលដែលការងារបានចប់រួចរាល់ សូមលោកអ្នកបង់ចំនួនប្រាក់ដែលនៅសល់។    លោកអ្នកអាចផ្ទេរប្រាក់តាមធនាគារឬទូទាត់ជាសាច់ប្រាក់សុទ្ធមកកាន់ការិយាល័យនាងខ្ញុំ។ ប្រសិនបើមានបញ្ហាដែលពិបាកដោយប្រការណាមួយ សូមលោកអ្នកពិគ្រោះយោបល់ជាមួយនាងខ្ញុំទុកជាមុន។
Qតើតម្លៃសេវាកម្មនេះគឺរួមបញ្ចូលទាំងការចំណាយជាក់ស្តែងដូចជាកម្រៃជើងសារ សោហ៊ុយសម្រាប់មធ្យោបាយធ្វើដំណើរដែរឬ?
Aទេ។
កម្រៃជើងសារសម្រាប់បែបបទនៃនីតិវិធី សោហ៊ុយសម្រាប់មធ្យោបាយធ្វើដំណើរ ថ្លៃស្នាក់នៅ ថ្លៃប្រៃសនីយ៍ ថ្លៃសេវាកម្មបកប្រែជាដើម គឺមិនត្រូវបានរាប់បញ្ចូលក្នុងតម្លៃសេវាកម្មការងារនោះឡើយ។ ពេលដែលនាងខ្ញុំបានបំពេញការងារជូនលោកអ្នករួចរាល់ នាងខ្ញុំនឹងគណនាទៅលើការចំណាយជាក់ស្តែងជូនលោកអ្នក ព្រមជាមួយគ្នានេះដែរការិយាល័យនាងខ្ញុំនឹងតម្រូវអោយលោកអ្នកបង់ប្រាក់ដែលនៅសល់រួមជាមួយប្រាក់ដែលនាងខ្ញុំបានគណនាក្នុងការចំណាយជាក់ស្តែង។ ក្នុងករណីដែលនាងខ្ញុំបានចំណាយប្រាក់អស់ជាច្រើនសម្រាប់កម្រៃជើងសារនិងរាល់ការចំណាយជាក់ស្ដែងនានា នាងខ្ញុំនឹងទទួលប្រាក់ពីលោកអ្នកទុកជាមុន។
Qតើខ្ញុំអាចទទួលការសងប្រាក់មកវិញបានដែរឬទេ ប្រសិនបើពាក្យស្នើសុំត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធ?
Aក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការចៃដន្យណាមួយ សូមលោកអ្នកមេត្តាប្រឹក្សាយោបល់ជាមួយនាងខ្ញុំទុកជាមុនដើម្បីអោយបានរួសរាន់ទាន់ពេលវេលា ព្រោះថារាល់ការកែខៃស្ថានភាពអោយបានល្អប្រសើរឡើងវិញដោយឆ្លើយតបទៅនឹងការបំបេញបែបបទនៃនីតិវិធីរបស់បុគ្គលមួយរូបៗគឺមានល័ក្ខខ័ណ្ឌខុសៗគ្នាទៅតាមស្ថានភាពជាក់ស្ដែងរៀងៗខ្លួន។
ក្នុងករណីដែលលោកអ្នកផ្ដល់ព័ត៌មានក្លែងបន្លំគ្មានសច្ចភាព ព្យាយាមលាក់បាំងការពិត ឬក៏ក្នុងកំឡុងពេលដែលដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំមានស្ថានភាពណាមួយប្រែប្រួលហើយលោកអ្នកមិនបានរាយការណ៍មកនាងខ្ញុំអោយបានត្រឹមត្រូវទាន់ពេលវេលា ព្រមទាំងមូលហេតុផ្សេងៗទៀតនៃបដិសេធកម្មនោះគឺបណ្ដាលមកពីទំនួលខុសត្រូវរបស់រូបលោកអ្នកផ្ទាល់ នាងខ្ញុំមិនអាចសងប្រាក់ទៅលោកអ្នកវិញបានឡើយ។
Qខ្ញុំមានការព្រួយបារម្ភថាតើនឹងត្រូវចំណាយអស់ប៉ុន្មាននៅពេលដែលសម្រេចចិត្តទទួលការបម្រើសេវាកម្មពីការិយាល័យអ្នក?
Aមុនពេលស្នើសុំសេវាកម្មជាផ្លូវការ នាងខ្ញុំនឹងពន្យល់យ៉ាងត្រឹមត្រូវច្បាស់លាស់ ដោយរៀបចំសម្រង់និងកំណត់តម្លៃដែលលោកអ្នកត្រូវបង់រួមទាំងការចំណាយផ្សេងៗទៀតសម្រាប់រាល់ការបំពេញបែបបទនៃនីតិវិធី។ នាងខ្ញុំមានបំណងចង់អោយលោកអ្នកពេញចិត្តនឹងតម្លៃក៏ដូចជាល័ក្ខខ័ណ្ឌនានារួច ទើបលោកអ្នកធ្វើការសម្រេចចិត្តស្នើសុំសេវាកម្មជាផ្លូវការពីការិយាល័យនាងខ្ញុំ ដូច្នេះប្រសិនបើលោកអ្នកមានសំនួរឬក៏ចម្ងល់ណាមួយ សូមសាកសួរមកនាងខ្ញុំដោយសេរី។
Qដោយយោងទៅលើព័ត៌មានដែលខ្ញុំបានដឹង តម្លៃសេវាកម្មរបស់ការិយាល័យសារការីផ្សេងៗទៀតគឺមានតម្លៃសមរម្យជាងការិយាល័យរបស់អ្នក…
Aទាក់ទិនទៅនឹងតម្លៃសេវាកម្ម សារការីនិងការិយាល័យនិមួយៗបានធ្វើការរវិនិច្ឆ័យដោយសម្រេចយកការកំណត់តម្លៃសេវាកម្មដ៏សមស្របតាមល័ក្ខខ័ណ្ឌជាក់ស្ដែងរៀងៗខ្លួន។ នាងខ្ញុំគិតថាលោកអ្នកប្រាកដជាអាចជ្រើសរើសសារការីព្រមទាំងការិយាល័យណាមួយក្នុងចំណោមចំនួនដ៏ច្រើនដែលសមស្របទៅនឹងតម្រូវការក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។

ផ្សេងៗ

Qខ្ញុំចង់ដឹងអំពីដំណើរប្រព្រឹត្តិទៅនៃការបំពេញបែបបទនីតិវិធី ថាតើមានដំណើរការយ៉ាងដូចម្ដេចខ្លះ?
Aចាស! ប្រាកដជាបាន។ ពេលដែលលោកអ្នកទំនាក់ទំនងមកនាងខ្ញុំ នាងខ្ញុំនឹងពន្យល់ជូនលោកអ្នកអោយបានក្បោះក្យាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រសិនបើលោកអ្នកមានចម្ងល់និងការព្រួយបារម្ភត្រង់ចំនុចណាមួយ សូមទំនាក់ទំនងមកនាងខ្ញុំគ្រប់ពេលវេលា។
Qពេលដែលខ្ញុំសម្រេចចិត្តថានឹងទទួលការបម្រើសេវាកម្មពីការិយាល័យសារការីរបស់អ្នករួចមក ដូច្នេះគឺមានសេចក្ដីថាខ្ញុំប្រាកដជាទទួលបានការអនុញ្ញាតឬលទ្ធផលវិជ្ជមានដែរឬ?
Aទោះបីជាឯកសារដែលនាងខ្ញុំបានរៀបចំនិងបំពេញដោយប្រុងប្រយ័ត្នមិនអោយមានកំហុសឆ្គងកើតឡើងយ៉ាងណាក៏ដោយ គឺមានតែអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធតែមួយគត់ដែលជាអ្នកវិនិច្ឆ័យថាត្រូវផ្តល់ការអនុញ្ញាតឬក៏បដិសេធ ដូច្នេះនាងខ្ញុំមិនអាចសន្យាបានទេថាលោកអ្នកប្រាកដជាទទួលបាននូវការអនុញ្ញាតឬក៏លទ្ធផលវិជ្ជមានមួយរយភាគរយនោះឡើយ។ នាងខ្ញុំគ្រាន់តែអាចសន្យានឹងលោកអ្នកបានថានាងខ្ញុំនឹងជួយជ្រោមជ្រែងអោយអស់ពីសមត្ថភាពក្នុងការទទួលបាននូវការអនុញ្ញាតឬក៏លទ្ធផលវិជ្ជមានគួជាទីគាប់ចិត្តសម្រាប់បំពេញបំណងលោកអ្នក។
Qក្នុងករណីរបស់រូបខ្ញុំផ្ទាល់ តើអត្រាដែលសង្ឃឹមថានឹងអាចនឹងទទួលបានការអនុញ្ញាតឬក៏លទ្ធផលវិជ្ជមានមានប៉ុន្មានភាគរយដែរ?
Aនេះជាសំនួរមួយដ៏សែនពិបាក…។
ទោះបីជាបែបបទនៃការបំពេញនីតិវិធីមានលក្ខណៈដូចគ្នាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែងរបស់លោកអ្នកគឺមាលក្ខណៈផ្សេងៗគ្នា។ អាស្រ័យទៅលើការសាកសួរជាលំអិតអំពីស្ថានភាពពិតប្រាកដជាក់ស្ដែងរបស់រូបលោកអ្នកផ្ទាល់ ទើបនាងខ្ញុំអាចនឹងមានលទ្ធភាពពន្យល់អំពីការវិនិច្ឆ័យប្រកបដោយភាពមិនលំអៀងទៅកាន់លោកអ្នកបាន។
Qកាលបរិច្ឆេតនៃថ្ងៃកំណត់បានខិតជិតមកដល់ ហើយខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ទេ។ សូមអ្នកជួយធ្វើអន្តរាគមន៍ដល់រូបខ្ញុំផង!
Aនាងខ្ញុំក៏មានបំណងចង់ឆ្លើយតបតាមសំណូមពរបស់លោកអ្នកឱ្យបានឆាប់រហ័សតាមអ្វីដែលអាចធ្វើទៅបានដែរ ក៏ប៉ុន្តែសូមជម្រាបជូនលោកអ្នកថាក៏មានករណីមួយចំនួនដែលនាងខ្ញុំមិនអាចឆ្លើយតបទៅនឹងសំណូមពរបស់លោកអ្នកបានទេ។ ប្រសិនបើកាលបរិច្ឆេតត្រូវបានផុតកំណត់ ទោះបីជានាងខ្ញុំខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាពនិងសមត្ថភាពយ៉ាងណាក៏ដោយ ក៏មិនអាចមានមធ្យោបាយដើម្បីកែខៃស្ថានភាពអោយបានល្អប្រសើរឡើងវិញដែរ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកនាងខ្ញុំអោយបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបាននូវការពិភាក្សាមួយអោយស្របតាមពេលវេលាដែលមានកំណត់។
Qសូមអ្នកណែនាំខ្ញុំពីកន្លែងសិក្សា កន្លែងធ្វើការងារដូចជាក្រុមហ៊ុនឬក៏សហគ្រាស ។ល។
Aសូមអភ័យទោស។
ជាទូទៅខាងការិយាល័យនាងខ្ញុំមិនមានសេវាកម្មក្នុងការជួយណែនាំកន្លែងសិក្សាឬក៏កន្លែងធ្វើការងារដូចជាក្រុមហ៊ុនឬក៏សហគ្រាសជូនទៅលោកអ្នកទេ។
Qខ្ញុំចង់ឱ្យការិយាល័យអ្នកជួយបង្រៀនភាសាជប៉ុនមកដល់រូបខ្ញុំ។
Aខ្ញុំមិនអាចឆ្លើយតមតាមសំណូមពរឬក៏បញ្ហាដែលពិបាកៗ ឧទាហរណ៍ដូចជាការបង្រៀនពាក្យបច្ចេកទេស ជំនាញវិជ្ជាជីវៈនិងជួយធ្វើកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់អោយបំពេញនោះទេ ប៉ុន្តែប្រសិនបើពាក្យពេចន៍ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃដែលមានលក្ខណៈងាយស្រួលនោះ លោកអ្នកអាចសាកសួរមកនាងខ្ញុំបាន។ ទន្ទឹមនឹងបញ្ហានេះផងដែរ សូមលោកជួយបង្រៀនភាសាកំណើតរបស់លោកអ្នកមកអោយនាងខ្ញុំវិញ ដើម្បីទុកជាការដោះដូរ។
無料メール相談はこちら
សេវាកម្ម
សំនួរដែលតែងតែមានជាញឹកញាប់
岡田枝里行政書士事務所
page top