សេវាកម្មSERVICE

ទិដ្ឋាការស្នាក់នៅជាអចិន្រ្តៃយ៍

គ្រោងការណ៍សេវាកម្ម

ទិដ្ឋាការស្នាក់នៅជាអចិន្រ្តៃយ៍

ប្រសិនបើចាប់ពីពេលនេះតទៅលោកអ្នកដែលមានបំណងចង់រស់នៅក្នុងប្រទេសជប៉ុនជារៀងរហូត តើលោកអ្នកមានដែលបានជ្រាបអំពីប្រភេទទិដ្ឋាការសម្រាប់អ្នកស្នាក់នៅជាអចិន្ត្រៃយ៍ដោយមិនចាំបាច់ស្នើសុំបន្តសុពលភាពទិដ្ឋាការឬគ្មានការរឹតបន្តឹងព្រំដែនការងារដែរឬទេ?

អ្នកស្នាក់នៅជាអចិន្រ្តៃយ៍គឺជាជនបរទេសមួយចំនួនតូចដែលត្រូវបានផ្តល់ការស្នាក់នៅជាអចិន្រ្តៃយ៍ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ដែលពួកគេបានដាក់ពាក្យស្នើសុំសិទ្ធស្នាក់នៅជាអចិន្រ្តៃយ៍តាមផ្លូវច្បាប់ ហើយអាចបន្តការរស់នៅក្នុងប្រទេសជប៉ុនបានជារៀងរហូត។

ជាគុណសម្បត្តិសម្រាប់លោកអ្នកដែលកាន់ប្រភេទទិដ្ឋាការជនស្នាក់នៅជាអចិន្រ្តៃយ៍នេះ ឧទាហរណ៍រាល់សកម្មភាពការងាររបស់លោកអ្នកគឺមិនត្រូវបានរឹតបន្តឹងទៅលើព្រំដែនការងារនោះឡើយ ដូច្នេះបានសេចក្ដីថាលោកអ្នកអាចបម្រើការងារនិងវីជ្ជាជីវៈប្រភេទណាក៏បានដែរអោយតែស្របច្បាប់ (ចំពោះប្រភេទការងារណាដែលមិនបំពានច្បាប់នៃប្រទេសជប៉ុនតែប៉ុណ្ណោះ។ ) ។ លើសពីនេះទៀតដោយសាររយៈពេលនៃការស្នាក់នៅនឹងមិនត្រូវបានកំណត់នោះ លោកអ្នកក៏មិនចាំបាច់បន្តទិដ្ឋាការរបស់លោកអ្នកផងដែរ (ប្រសិនបើក្នុងករណីដែលលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយដែលរដ្ឋាភិបាលជប៉ុនសម្រេចអោយនិរទេសរូបលោកអ្នកចាកចេញពីប្រទេសជប៉ុននោះ រដ្ឋាភិបាលជប៉ុននឹងធ្វើការដកហូតសិទ្ធិព្រមទាំងទិដ្ឋាការស្នាក់នៅជាអចិន្រ្តៃយ៍ពីលោកអ្នក។) ។

សម្រាប់លោកអ្នកគ្រប់ៗរូបដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនអស់រយៈកាលជាយូរដោយកាន់ទិដ្ឋាការការងារឬទិដ្ឋាការស្នាក់នៅក្នុងគ្រួសាររួមគ្នា ព្រមទាំងលោកអ្នកទាំងអស់គ្នាដែលមានបំណងនឹងរស់នៅក្នុងប្រទេសជប៉ុនអស់មួយជីវិតដោយមានស្វាមី (ភរិយា) ជាជនជាតិជប៉ុនឬក៏ជនដែលមានស្វាមី (ភរិយា) ដែលស្វាមី (ភរិយា) គាត់នោះជាជនដែលកាន់ប្រភេទទិដ្ឋាការអ្នកស្នាក់នៅជាអចិន្រ្តៃយ៍ នាងខ្ញុំសូមផ្តល់ការណែនាំជូនលោកអ្នកអោយដាក់ពាក្យស្នើសុំទិដ្ឋាការអ្នកស្នាក់នៅជាអចិន្រ្តៃយ៍ ដើម្បីបន្តការរស់នៅក្នុងជីវភាពមួយដែលប្រកបដោយស្ថិរភាពនៅក្នុងប្រទេសជប៉ុន។

ចំពោះជនបរទេសដែលទើបនឹងមកពីបរទេសហើយមករស់នៅក្នុងប្រទេសជប៉ុនជាលើកដំបូងនោះគឺមិនអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការអ្នកស្នាក់នៅជាអចិន្ត្រៃយ៍បានទេ។ តាមផ្លូវច្បាប់ជាទូទៅចំពោះជនបរទេសដែលកំពុងកាន់ទិដ្ឋាការផ្សេងទៀតហើយបានស្នាក់នៅក្នុងប្រទេសជប៉ុនអស់រយៈកាល 10 ឆ្នាំឬក៏លើសពីនេះ ទើបពួកគេមានសិទ្ធិអាចដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍បាន (ការកំណត់ស្ដីអំពីរយៈពេលស្នាក់នៅគឺមានលក្ខណៈខុសគ្នាបន្តិចបន្តួចដោយអាស្រ័យទៅលើប្រភេទទិដ្ឋាការនិមួយៗ។ )។

លើសពីនេះទៅទៀតក៏មានល័ក្ខខ័ណ្ឌចាំបាច់មួយចំនួនទៀតសម្រាប់ទទួលបាននូវលទ្ធផលវិជ្ជមានក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍នេះផងដែរ ។ ចំពោះការប្រមូលសំណុំឯកសារដែលចាំបាច់និងការរៀបចំសរសេរឯកសារនានាដែលពាក់ព័ន្ធ ប្រសិនបើលោកអ្នកបានដាក់ពាក្យស្នើសុំសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ដោយពុំបានជ្រាបពីចំណុចសំខាន់ៗក៏ដូចជាប្រការមួយចំនួនដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់នោះទេ ពាក្យស្នើសុំរបស់លោកអ្នកប្រាកដជាត្រូវបានការិយាល័យអន្តោប្រវេសន៍នៃប្រទេសជប៉ុនបដិសេធជាមិនខានឡើយ។

ដូច្នេះដើម្បីបំពេញបំណងលោកអ្នកដែលចង់បាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្តនោះ ការិយាល័យនាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវ និងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។

តម្លៃសេវាកម្ម

គម្រោងបែបបទនៃនីតិវិធីតម្លៃ (យ៉េន+ពន្ធ)
គម្រោងទូទៅ

សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់ រួចផ្ញើមកកាន់ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។

បុគ្គលិកក្រុមហ៊ុន120,000

អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន
ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ

130,000
គម្រោងជួយជួយគាំទ្រពេញលេញ

សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។
នាងខ្ញុំនឹងប្រមូលសំណុំឯកសារណាដែលចាំបាច់ជំនួសលោកអ្នក។

បុគ្គលិកក្រុមហ៊ុន140,000

អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន
ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ

150,000
គម្រោងតម្លៃសមរម្យ

សម្រាប់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។
※សូមលោកអ្នកបង់ប្រាក់អោយបានគ្រប់ចំនួនទាំងអស់នៅពេលដែលស្នើសុំសេវាកម្មជាផ្លូវការ។

បុគ្គលិកក្រុមហ៊ុន50,000

អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន
ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ

60,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន10,000យ៉េនរួមទាំងពន្ធ ទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

ការគណនាបន្ថែមទៅលើកម្រិតដែលពិបាក

ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមនឹងតម្លៃសេវាកម្មដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែមតម្លៃ(យ៉េន+ពន្ធ)
ក្នុងករណីដែលមានសមាជិកគ្រួសារផ្សេងទៀតនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សាក្រៅពីសមាជិកគ្រួសារដែលរស់នៅជាមួយគ្នានាពេលបច្ចុប្បន្ន
(ឧទាហរណ៍ ៖ នៅប្រទេសកំណើតមានឪពុកម្ដាយបងប្អូនបង្កើតដែលត្រូវនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សា)
10,000~
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំនិរទេសឱ្យចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល50,000~
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ)30,000~
ផ្សេងៗ
  ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។
ជម្រើសបន្ថែម
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុនក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of reasons)20,000~
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ
(ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង)
1ដង:10,000
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។មិនត្រូវការ:-10,000
※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសលោកអ្នកទេ។
ធ្វើដំណើរទៅយកប័ណ្ណស្នាក់នៅជំនួសលោកអ្នក(ករណីដែលផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នឬក៏បន្តសុពលភាពទិដ្ឋាការ)
※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសរូបលោកអ្នក។
មិនត្រូវការ:-5,000
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក30,000~
រាយការណ៍ជំនួសរូបលោកអ្នកផ្ទាល់នៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍10,000~
របៀបនិងពេលកំណត់ដែលត្រូវបង់ប្រាក់
របៀបបង់ប្រាក់
ផ្ទេរតាមធនាគារឬអាចបង់សាច់ប្រាក់សុទ្ធ
(ចំពោះតម្លៃសេវាកម្មផ្ទេរប្រាក់ លោកអ្នកជាអ្នកចំណាយដោយរូបលោកអ្នកផ្ទាល់។ )
ពេលកំណត់បង់ប្រាក់
បង់ប្រាក់ជា2ដំណាក់
(ពេលចាប់ផ្ដើមការងារនិងពេលដែលឯកសារត្រូវបានរៀបចំរួចរាល់)

មាតិកាសេវាកម្ម

 មាតិកាសេវាកម្មគម្រោងទូទៅគម្រោងជួយគាំទ្រពេញលេញគម្រោងតម្លៃសមរម្យ
1ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ×
2រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់។
3ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន)××
4រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ×
5សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល(Statement of reasons)×
6ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
7ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន×
8ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍×
9ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តិទៅនៃពាក្យស្នើសុំទិដ្ឋាការ××
10ធ្វើដំណើរទៅយកលទ្ធផលជំនួសសាមីខ្លួន×
11ធ្វើដំណើរទៅទទួលកាតស្នាក់នៅ×
ប៉ុន្តែប្រសិនបើពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ…

ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយការដំណើរការនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះទេ។

ជាអកុសលបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖

  1. ប្រសិនបើអាចវិនិច្ឆ័យមើលឃើញថាអាចកែខៃស្ថានភាពអោយមានលក្ខណៈប្រសើរឡើងវិញបាននោះ នាងខ្ញុំនឹងជួយជ្រោមជ្រែងក្នុងការដាក់ពាក្យស្នើសុំម្ដងទៀតជូនលោកអ្នកដោយឥតគិតថ្លៃ។
  2. ចំពោះតម្លៃសាវាកម្មដែលលោកអ្នកបានទូទាត់ប្រគល់ជូនមកការិយាល័យនាងខ្ញុំរួចហើយនោះ នាងខ្ញុំនឹងបង្វិលទឹកប្រាក់ដែលនៅសល់បន្ទាប់ពីនាងខ្ញុំបានគណនារាល់ការចំណាយសម្រាប់រៀបចំសំណុំឯកសារនានាព្រមទាំងការចំណាយជាក់ស្តែងសម្រាប់នីតិវិធីនានាដើម្បីប្រគល់ជូនលោកអ្នកវិញ។

※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។

  • (ឧទាហរណ៍)
  • ករណីដែលលោកអ្នកព្យាយាមលាក់បាំងចំនុចណាមួយមិនល្អដែលប្រាស់ចាកពីការពិត
  • ករណីដែលលោកអ្នកដាក់ពាក្យស្នើសុំដោយប្រាប់ពីស្ថានភាពឬក៏ព័ត៌មានភូកកុហកក្លែងបន្លំការពិត
  • ក្នុងករណីដែលលោកអ្នកបានដាក់ឯកសារក្លែងបន្លំមកអោយការិយាល័យរបស់នាងខ្ញុំ
  • ប្រសិនបើលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ទាប់ពីពេលដែលនាងខ្ញុំទទួលបានការស្នើសុំជាផ្លូវការពីលោកអ្នករួច ឬក្នុងកំឡុងពេលនាងខ្ញុំបានរៀបចំដាក់ពាក្យសុំដល់ស្ថាប័នដែលពាក់ព័ន្ធ
  • ក្នុងករណីដែលលោកអ្នកមិនបានបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់
  • នៅពេលលោកអ្នកមិនឆ្លើយតបទៅនឹងសំនួរដែលចាំបាច់សំរាប់ការដាក់ពាក្យសុំឬក្នុងករណីដែលលោកអ្នកមិនសហការក្នុងការប្រគល់និងជួយប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់នីតិវិធី។
  • នៅពេលដែលខាងការិយាល័យអន្តោប្រវេសន៍ទាមទារឯកសារបន្ថែម ក៏ប៉ុន្តែលោកអ្នកបែរជាមិនអាចចូលរួមសហការជាមួយសំណើនោះបាន។
  • នៅពេលកំពុងដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិ លោកអ្នកបាត់បង់ការងារឬផ្លាស់ប្ដូរការងារដែលជាមូលហេតុបណ្ដាលអោយប្រាក់ចំណូលរបស់លោកអ្នកថយចុះយ៉ាងខ្លាំងគួរអោយកត់សម្គាល់។
  • ប្រសិនបើក្នុងកំឡុងពេលដែលលោកអ្នកដាក់ពាក្យស្នើសុំបន្តសុពលភាពល័ក្ខខ័ណ្ឌស្នាក់នៅដោយរូបលោកអ្នកផ្ទាល់ ជាអកុសលពាក្យស្នើសុំនោះត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ (លើកលែងតែក្នុងករណីដែលការិយាល័យរបស់នាងខ្ញុំជាអ្នកបំពេញបែបបទដាក់ពាក្យស្នើសុំជូនលោកអ្នក)
  • ក្នុងករណីដែលលោកអ្នកដកពាក្យស្នើសុំដោយសំអាងទៅលើការសម្រេចចិត្តជាអត្តនោម័តិ។
កំណត់សំគាល់ដទៃទៀត
  • ទាក់ទងទៅនឹងតម្លៃសេវាកម្មនៃការបំពេញបែបបទ ចំពោះតម្លៃជើងសារសម្រាប់ការប្រមូលសំណុំឯកសារសំខាន់ៗផ្សេងៗ សោហ៊ុយចំណាយក្នុងការធ្វើដំណើរ ថ្លៃប្រៃសនីយ៍ និងថ្លៃសេវាបកប្រែជាដើមគឺមិនត្រូវបានរាប់បញ្ចូលទៅក្នុងតម្លៃសេវាកម្មឡើយ ដូច្នេះនាងខ្ញុំនឹងគណនាព្រមទាំងទូទាត់ពីលោកអ្នកនៅពេលក្រោយ។
  • ចំពោះលោកអ្នកដែលជ្រើសរើសយកគម្រោងជួយគាំទ្រពេញលេញណ ក៏មានឯកសារមួយចំនួនដែលទាមទារអោយលោកអ្នកដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបអំពីបញ្ហានេះ និងសូមចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដល់នាងខ្ញុំ។
  • តម្លៃសេវាកម្មខាងលើនេះគឺគ្រាន់តែជាតម្លៃត្រួសៗដែលសមាមាត្រនឹងចំនួនប្រាក់បៀវត្សរ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ទាក់ទិនទៅនឹងតម្លៃសេវាកម្មពិតប្រាកដនោះ នាងខ្ញុំនឹងគណនាក៏ដូចជាជម្រាបជូនអំពីការចំណាយសរុបដោយយោងទៅលើព័ត៌មានដែលសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។
無料メール相談はこちら
សេវាកម្ម
សំនួរដែលតែងតែមានជាញឹកញាប់
岡田枝里行政書士事務所
page top