សេវាកម្មSERVICE

ទិដ្ឋាការអាពាហ៍ពិពាហ៍ជាមួយជនបរទេស ・សហព័ទ្ធ

គ្រោងការណ៍សេវាកម្ម

ទិដ្ឋាការអាពាហ៍ពិពាហ៍ជាមួយជនបរទេស ・សហព័ទ្ធ

អាពាហ៍ពិពាហ៍ជាមួយជនបរទេសគឺជាការរៀបអាពាហ៍ពិពាហ៍រវាងបុគ្គលពីររូបដែលមានសញ្ជាតិផ្សេងគ្នា។

អត្ថន័យនៃច្បាប់អាពាហ៍ពិពាហ៍ក៏មានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសជាតិនិមួយៗផងដែរ។ ការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ទាំងច្បាប់និងទាំងល័ក្ខខ័ណ្ឌនានាគឺមានភាពខុសប្លែកផ្ទុយស្រឡះពីការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិជប៉ុនដូចគ្នា លើសពីនេះទៅទៀតនីតិវិធីនៃការបំពេញបែបបទដាក់ពាក្យស្នើសុំវិញក៏មានបញ្ហាជាច្រើនដែលនឹងអាចកើតមានឡើង។

សូមជម្រាបជូនលោកអ្នកអោយបានជ្រាបថាការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនិងប្រព័ន្ធនៃទិដ្ឋាការសហព័ទ្ធគឺមានលក្ខណៈខុសគ្នាទាំងស្រុង។ និយាយរួមទៅមិនមែនគ្រាន់តែលោកអ្នកបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសគឺមានន័យថាជនគ្រប់ៗរូបសុទ្ធតែអាចទទួលបានទិដ្ឋាការសហព័ទ្ធនោះទេ។ រាល់បែបបទនៃការស្នើសុំទិដ្ឋាការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ・សហព័ទ្ធគឺមានភាពចាំបាច់ដែលត្រូវសាកសួរអំពីបញ្ហាឯកជនមួយចំនួនរបស់លោកអ្នកដូចជាជំនួបគ្នាដំបូងរបស់គូស្វាមីភរិយា ប្រវត្តិដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់អ្នកទាំងពីរតាំងពីពេលដែលបានស្គាល់គ្នាជាលើកដំបូងរហូតដល់ពេលដែលបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ព្រមទាំងបញ្ហាដទៃជាច្រើនទៀត។

ចំពោះការិយាល័យសារការីដែលមាននាងខ្ញុំជាតំណាង រូបនាងខ្ញុំផ្ទាល់ដែលជាសារការីក៏មានស្វាមីជាជនបរទេសផងដែរ។ ដូច្នេះដើម្បីបំពេញបំណងលោកអ្នកដែលចង់ទទួលបានលទ្ធផលវិជ្ជមានគួរជាទីគាប់ចិត្តនោះ ការិយាល័យនាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយស្មារតីទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។

តម្លៃសេវាកម្ម

គម្រោងបែបបទនៃនីតិវិធីតម្លៃ (យ៉េន+ពន្ធ)
គម្រោងទូទៅ

សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់រួចផ្ញើមកកាន់ ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។

ចង់ធានាស្វាមី(ភរិយា)ពីបរទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
95,000
មានបំណងចង់ផ្លាស់ប្ដូរទិដ្ឋាការបច្ចុប្បន្នមកជាទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
95,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 95,000
គម្រោងជួយគាំទ្រពេញលេញ

សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។
នាងខ្ញុំនឹងប្រមូលសំណុំឯកសារដែលចាំបាច់ជំនួសលោកអ្នក។

ចង់ធានាស្វាមី(ភរិយា)ពីបរទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់ផ្លាស់ប្ដូរទិដ្ឋាការបច្ចុប្បន្នមកជាទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 130,000
គម្រោងតម្លៃសមរម្យ

សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។
※សូមលោកអ្នកបង់ប្រាក់អោយបានគ្រប់ចំនួនទាំងអស់នៅពេលដែលស្នើសុំសេវាកម្មជាផ្លូវការ។

ចង់ធានាស្វាមី(ភរិយា)ពីបរទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
50,000
មានបំណងចង់ផ្លាស់ប្ដូរទិដ្ឋាការបច្ចុប្បន្នមកជាទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
50,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការសហព័ទ្ធ
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 50,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

ការគណនាបន្ថែមទៅលើកម្រិតដែលពិបាក

ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមនឹងតម្លៃសេវាកម្មដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែមតម្លៃ(យ៉េន+ពន្ធ)
ក្នុងករណីដែលគូស្វាមីភរិយាជួបគ្នាដោយផ្ទាល់តិចជាង 3 ដង30,000~
ក្នុងករណីដែលគម្លាតអាយុរបស់គូស្វាមីភរិយាច្រើនជាង 10 ឆ្នាំ30,000~
ក្នុងករណីដែលប្រាក់ចំណូលរបស់ភាគីជនជាតិជប៉ុនមានចំនួនតិចតួចហួសហេតុពេកឬគាត់គ្មានមុខរបរច្បាស់លាស់20,000~
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំនិរទេសឱ្យចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល150,000~
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ)30,000~
ផុតរយៈពេល១៤ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់30,000~
ផ្សេងៗ        
※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។
ជម្រើសបន្ថែម
ពិគ្រោះយោបល់ស្ដីអំពីការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស35,000~
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុនក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of reasons)20,000~
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ
(ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង)
1ដង:10,000
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។មិនត្រូវការ:-10,000
※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹង អំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសលោកអ្នកទេ។
ធ្វើដំណើរទៅយកកាតស្នាក់នៅជំនួសលោកអ្នក (ករណីដែលផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ)
※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសរូបលោកអ្នក។
មិនត្រូវការ:-5,000
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក30,000~
រាយការណ៍ជំនួសរូបលោកអ្នកផ្ទាល់នៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍10,000~
ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស(ក្នុងករណីដែលមានលោកអ្នកបំណងចង់ទទួលបានការបញ្ជាក់)20,000~
របៀបនិងពេលកំណត់ដែលត្រូវបង់ប្រាក់
របៀបបង់ប្រាក់
ផ្ទេរតាមធនាគារឬអាចបង់សាច់ប្រាក់សុទ្ធ
(ចំពោះតម្លៃសេវាកម្មផ្ទេរប្រាក់ លោកអ្នកជាអ្នកចំណាយដោយរូបលោកអ្នកផ្ទាល់។ )
ពេលកំណត់បង់ប្រាក់
បង់ប្រាក់ជា2ដំណាក់
(ពេលចាប់ផ្ដើមការងារនិងពេលដែលឯកសារត្រូវបានរៀបចំរួចរាល់)

មាតិកាសេវាកម្ម

 មាតិកាសេវាកម្មគម្រោងទូទៅគម្រោងជួយគាំទ្រពេញលេញគម្រោងតម្លៃសមរម្យ
1ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ×
2រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់។
3ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន)××
4រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ×
5សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of reasons)×
6ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
7ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន×
8ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍×
9ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តទៅនៃពាក្យស្នើសុំទិដ្ឋាការ××
10ធ្វើដំណើរទៅយកលទ្ធផលជំនួសសាមីខ្លួន×
11ធ្វើដំណើរទៅទទួលប័ណ្ណស្នាក់នៅ (ក្នុងករណីមានការផ្លាស់ប្តូរ ・បន្តសុពលភាព)×
12ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស(ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់)××
ប៉ុន្តែប្រសិនបើពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ…

ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយ សូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។

ជាអកុសលបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖

  1. ប្រសិនបើអាចវិនិច្ឆ័យមើលឃើញថាអាចកែខៃស្ថានភាពអោយមានលក្ខណៈប្រសើរឡើងវិញបាននោះ នាងខ្ញុំនឹងជួយជ្រោមជ្រែងក្នុងការដាក់ពាក្យស្នើសុំម្ដងទៀតជូនលោកអ្នកដោយឥតគិតថ្លៃ។
  2. ចំពោះតម្លៃសាវាកម្មដែលលោកអ្នកបានទូទាត់ប្រគល់ជូនមកការិយាល័យនាងខ្ញុំរួចហើយនោះ នាងខ្ញុំនឹងបង្វិលទឹកប្រាក់ដែលនៅសល់បន្ទាប់ពីនាងខ្ញុំបានគណនារាល់ការចំណាយសម្រាប់រៀបចំសំណុំឯកសារនានាព្រមទាំងការចំណាយជាក់ស្តែងសម្រាប់នីតិវិធីនានាដើម្បីប្រគល់ជូនលោកអ្នកវិញ។

※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។

  • (ឧទាហរណ៍)
  • ករណីដែលលោកអ្នកព្យាយាមលាក់បាំងចំនុចណាមួយមិនល្អដែលប្រាស់ចាកពីការពិត
  • ករណីដែលលោកអ្នកដាក់ពាក្យស្នើសុំដោយប្រាប់ពីស្ថានភាពឬក៏ព័ត៌មានភូកកុហកក្លែងបន្លំការពិត
  • ក្នុងករណីដែលលោកអ្នកបានដាក់ឯកសារក្លែងបន្លំមកអោយការិយាល័យរបស់នាងខ្ញុំ
  • ប្រសិនបើលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ទាប់ពីពេលដែលនាងខ្ញុំទទួលបានការស្នើសុំជាផ្លូវការពីលោកអ្នករួច ឬក្នុងកំឡុងពេលដែលនាងខ្ញុំបានរៀបចំបែបបទដាក់ពាក្យស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ
  • ក្នុងករណីដែលលោកអ្នកមិនបានបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់
  • នៅពេលលោកអ្នកមិនឆ្លើយតបទៅនឹងសំនួរដែលចាំបាច់សំរាប់ការដាក់ពាក្យស្នើសុំឬក្នុងករណីដែលលោកអ្នកមិនសហការក្នុងការប្រគល់និងជួយប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់នីតិវិធី
  • នៅពេលខាងការិយាល័យអន្តោប្រវេសន៍ទាមទារឯកសារបន្ថែម ក៏ប៉ុន្តែលោកអ្នកបែរជាមិនអាចចូលរួមសហការជាមួយសំណើនោះបាន
  • នៅពេលកំពុងដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិ លោកអ្នកបាត់បង់ការងារឬផ្លាស់ប្ដូរការងារដែលជាមូលហេតុបណ្ដាលអោយប្រាក់ចំណូលរបស់លោកអ្នកថយចុះយ៉ាងខ្លាំងគួរអោយកត់សម្គាល់។
  • ក្នុងករណីដែលលោកអ្នកដកពាក្យស្នើសុំដោយសំអាងទៅលើការសម្រេចចិត្តជាអត្តនោម័តិ
កំណត់សំគាល់ដទៃទៀត
  • ទាក់ទងទៅនឹងតម្លៃសេវាកម្មនៃការបំពេញបែបបទ ចំពោះតម្លៃជើងសារសម្រាប់ការប្រមូលសំណុំឯកសារសំខាន់ៗផ្សេងៗ សោហ៊ុយចំណាយក្នុងការធ្វើដំណើរ ថ្លៃប្រៃសនីយ៍ និងថ្លៃសេវាបកប្រែជាដើមគឺមិនត្រូវបានរាប់បញ្ចូលទៅក្នុងតម្លៃសេវាកម្មឡើយ ដូច្នេះនាងខ្ញុំនឹងគណនាព្រមទាំងទូទាត់ពីលោកអ្នកនៅពេលក្រោយ។
  • ចំពោះលោកអ្នកដែលជ្រើសរើសយកគម្រោងជួយគ្រាំទ្រពេញលេញ ក៏មានឯកសារមួយចំនួនដែលទាមទារអោយលោកអ្នកដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបអំពីបញ្ហានេះ និងសូមចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដល់នាងខ្ញុំ។
  • តម្លៃសេវាកម្មខាងលើនេះគឺគ្រាន់តែជាតម្លៃត្រួសៗដែលសមាមាត្រនឹងចំនួនប្រាក់បៀវត្សរ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ទាក់ទិនទៅនឹងតម្លៃសេវាកម្មពិតប្រាកដនោះ នាងខ្ញុំនឹងគណនាក៏ដូចជាជម្រាបជូនអំពីការចំណាយសរុបដោយយោងទៅលើព័ត៌មានដែលសមស្របទៅនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។
無料メール相談はこちら
  • ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូ
  • សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ
  • សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច
សេវាកម្ម
岡田枝里行政書士事務所