សេវាកម្មSERVICE

បែបបទនៃនីតិវិធីនិងទិដ្ឋាការផ្សេងៗ

គ្រោងការណ៍សេវាកម្ម

ទិដ្ឋាការផ្សេងៗ
ការស្នាក់នៅក្នុងគ្រួសាររួមគ្នា

នេះគឺជាទិដ្ឋាការមួយប្រភេទសម្រាប់ជនបរទេសដែលកំពុងកាន់ទិដ្ឋាការការងារនិងកំពុងបានបម្រើការងារនៅក្នុងប្រទេសជប៉ុន ឬក៏សម្រាប់និស្សិតបរទេសដែលកំពុងសិក្សានៅក្នុងប្រទេសជប៉ុនដែលមានបំណង់ចង់ធានាយកភរិយា (ស្វាមី) និងកូនៗរបស់ពួកគេអោយមករស់នៅជាមួយគ្នានៅក្នុងប្រទេសជប៉ុន ។

ការស្នាក់នៅរយៈពេលខ្លី

ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីជាទិដ្ឋាការមួយប្រភេទសម្រាប់អញ្ជើញនិងធានាជនបរទេសអោយមកស្នាក់នៅប្រទេសជប៉ុនក្នុងរយៈពេលខ្លីដែលបានកំណត់តាមរយៈវត្ថុបំណងដូចដែលមានចែងខាងក្រោមនេះ (ចំពោះបុគ្គលដែលមានសញ្ជាតិនៃប្រទេស (តំបន់) ដូចដែលរដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចធ្វើការអនុម័តលើកលែងទិដ្ឋាការចំពោះប្រទេសទាំងនោះ គឺមិនមានភាពចាំបាច់ក្នុងការបំពេញបែបបទដាក់ពាក្យស្នើសុំទិដ្ឋាការនោះទេ។ ) ។

 • មានបំណងចង់អញ្ជើញនិងធានាសាច់ញាតិនិងអ្នកស្គាល់គ្នាអោយមកស្នាក់នៅប្រទេសជប៉ុនក្នុងរយៈពេលខ្លី។
 • មានបំណងចង់អញ្ជើញនរណាម្នាក់អោយមកប្រទេសជប៉ុនក្នុងរយៈពេលខ្លី ក្នុងគោលបំណងធុរកិច្ច (ជំនួញ)។
 • ទេសចរណ៍
អ្នកស្នាក់នៅរយៈពេលយូរ

ទិដ្ឋាការសម្រាប់អ្នកស្នាក់នៅរយៈពេលយូរគឺជាទិដ្ឋាការមួយប្រភេទដែលត្រូវបានផ្តល់អោយជនបរទេសរូបណាដែលមានហេតុផលពិសេសណាមួយ ដោយរដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសជប៉ុន។
ករណីមួយចំនួនដែលកើតមានឡើងជាញឹកញាប់គឺមានចែងដូចខាងក្រោមនេះ ៖

 • ក្នុងករណីដែលជនបរទេសបានរៀបអាពាហ៍ពិពាហ៍ (រៀបអាពាហ៍ពិពាហ៍ម្ដងទៀត)ជាមួយជនជាតិជប៉ុនហើយមានបំណងធានា “កូន” ពីប្រទេសកំណើតរបស់ខ្លួនអោយមករស់នៅជាមួយគ្នានៅក្នុងប្រទេសជប៉ុន។
 • ករណីដែលជនបរទេសមានស្វាមី(ភរិយា)ជាជនជាតិជប៉ុន ក៏ប៉ុន្តែជាអកុសលពួកគេបានសម្រេចចិត្តលែងលះគ្នាឬក៏ជនជាតិជប៉ុនដែលជាស្វាមី(ភរិយា) បានចែកឋាន ហើយជនបរទេសរូបនោះមានបំណងចង់បន្តការស្នាក់នៅក្នុងប្រទេសជប៉ុន ដូច្នេះគាត់ត្រូវតែផ្លាស់ប្តូរទិដ្ឋាការរបស់គាត់នាពេលបច្ចុប្បន្នមកជាទិដ្ឋាការអ្នកស្នាក់នៅរយៈពេលយូរ។
 • ចំពោះជនដែលមានដើមកំណើតជាជនជាតិជប៉ុន(ឧទាហរណ៍ដើមកំណើតជប៉ុនសញ្ជាតិប្រេស៊ីល ដើមកំណើតជប៉ុនសញ្ជាតិប៉េរូ) ដែលពួកគេមានបំណងចង់ទទួលបានទិដ្ឋាការសម្រាប់អ្នកស្នាក់នៅរយៈពេលយូរដោយគ្មានការរឹតបន្តឹងនិងកំណត់ព្រំដែនការងារ។
សកម្មភាពដែលបានកំណត់

សកម្មភាពដែលបានកំណត់គឺទិដ្ឋាការមួយប្រភេទដែលមិនបានចែងនៅក្នុងល័ក្ខខ័ណ្ឌស្នាក់នៅដូចដែលច្បាប់បានកំណត់ រដ្ឋមន្ដ្រីនៃក្រសួងយុត្ដិធម៌ជាបុគ្គលតែមួយរូបគត់ដែលមានសិទ្ធិផ្តល់នូវទិដ្ឋាការប្រភេទនេះដល់ជនបរទេសម្នាក់ៗដោយស្របតាមសកម្មភាពនិងស្ថានភាពជាក់ស្ដែងចំពោះបុគ្គលរូបនោះ។ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនីមួយៗ ចំពោះអ្នកដែលកាន់ទិដ្ឋាការប្រភេទនេះត្រូវបានស្ថាប័នដែលពាក់ព័ន្ធសម្រេចថាកំឡុងពេលស្នាក់នៅរបស់ពួកគេមានសុពលភាពត្រឹមពេលណា ហើយអនុញ្ញាតអោយពួកគេមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនបានឬក៏មិនបាន។
ករណីដែលកើតមានញឹកញាប់ដូចដែលចែងខាងក្រោម ៖

 • ក្នុងករណីដែលនិស្សិតបរទេសមិនអាចស្វែងរកការងារបាននៅកំឡុងពេលសិក្សា ហើយពួកគេមានបំណងចង់ស្វែងរកការងារនៅក្នុងប្រទេសជប៉ុនជាបន្តទៀត។
 • ក្នុងករណីដែលមានបំណងចង់អញ្ជើញនិងធានាលោកឪពុកអ្នកម្តាយដែលមានវ័យជរាដោយគាត់ទាំងពីរគ្មានកូនឯទៀតឬក៏សាច់ញាតិណាម្នាក់រស់នៅមួយដើម្បីជួយថែរក្សាអោយលោកទាំងពីរ អោយគាត់បានមកស្នាក់នៅក្នុងប្រទេសជប៉ុនជាមួយគ្នា។
 • ក្នុងករណីដែលត្រូវធ្វើមាតុភូមិនិវត្តន៍វិលត្រលប់ទៅកាន់ប្រទេសកំណើតវិញ ដោយសារមូលហេតុការដាក់ពាក្យស្នើសុំផ្លាស់ប្តូរស្ថានភាពទិដ្ឋាការបច្ចុប្បន្នឬបន្តសុពលភាពទិដ្ឋាការត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធ។
ទិដ្ឋាការផ្សេងៗ
សកម្មភាពផ្សព្វផ្សាយវប្បធម៌ សិក្សានៅបរទេស កម្មសិក្សា សហព័ទ្ធនៃអ្នកដែលស្នាក់នៅអចិន្ត្រៃយ៍ជាដើម

តម្លៃសេវាកម្ម

គម្រោងបែបបទនៃនីតិវិធីតម្លៃ (យ៉េន+ពន្ធ)
គម្រោងទូទៅ

សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់ហើយផ្ញើមកកាន់ ការិយាល័យរបស់នាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារទាំងអស់នោះជូនលោកអ្នកនៅការិយាល័យរបស់នាងខ្ញុំដោយផ្ទាល់។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
80,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
80,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
30,000
បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 80,000
ការស្នាក់នៅរយៈពេលខ្លី
※ក្នុងករណីដែលដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់មនុស្សជាច្រើនរូបនោះ នាងខ្ញុំនឹងធ្វើការប៉ាន់ស្មានតម្លៃសេវាកម្មជូនលោកអ្នកផ្សេងទៀត។
30,000~
គម្រោងជួយគាំទ្រពេញលេញ

សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។
នាងខ្ញុំនឹងប្រមូលសំណុំឯកសារដែលចាំបាច់ជំនួសលោកអ្នក។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
45,000
※បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 130,000
គម្រោងតម្លៃសមរម្យ

សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។
※សូមលោកអ្នកបង់ប្រាក់អោយបានគ្រប់ចំនួនទាំងអស់នៅពេលដែលស្នើសុំសេវាកម្មជាផ្លូវការ។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
45,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
45,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ)
20,000
※បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 45,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសលោកអ្នក នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

ការគណនាបន្ថែមទៅលើកម្រិតដែលពិបាក

ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដូចដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែមតម្លៃ (យ៉េន+ពន្ធ)
ករណីដែលនាំយកកូនមានអាយុលើសពី15ឆ្នាំ30,000~
ករណីដែលអញ្ជើញនិងធានាមនុស្សក្នុងវ័យជរា (អាយុលើសពី70ឆ្នាំ)45,000~
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំឱ្យនិរទេសចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល150,000~
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ)30,000~
ផុតរយៈពេល 14 ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់30,000~
ផ្សេងៗ    ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ជម្រើសបន្ថែម
បកប្រែឯកសារពីប្រទេសកំណើតលោកអ្នកមកជាភាសាជប៉ុនក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of Reasons)20,000~
ធ្វើដំណើរទៅពិភាក្សាការងារជាមួយលោកអ្នកដែលមានទីលំនៅឆ្ងាយ
(ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង)
1ដង:10,000
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។មិនត្រូវការ:-10,000
※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងដអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកប័ណ្ណស្នាក់នៅជំនួសលោកអ្នកផងដែរ។
ទៅយកកាតស្នាក់នៅជំនួសលោកអ្នក(ករណីដែលផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ)
※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។
មិនត្រូវការ:-5,000
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក30,000~
រាយការណ៍ជំនួសលោកអ្នកនៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍10,000~
ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់)20,000~
របៀបនិងពេលដែលត្រូវបង់ប្រាក់
របៀបបង់ប្រាក់
ផ្ទេរតាមធនាគារឬអាចបង់សាច់ប្រាក់សុទ្ធ
(ចំពោះតម្លៃសេវាផ្ទេរប្រាក់ លោកអ្នកជាអ្នកចំណាយដោយផ្ទាល់។ )
ពេលបង់ប្រាក់…បង់ប្រាក់ជា
បង់ប្រាក់ជា2ដំណាក់
(ពេលចាប់ផ្ដើមការងារនិងពេលដែលឯកសារត្រូវបានរៀបចំរួចរាល់)

មាតិកាសេវាកម្ម

 មាតិកាសេវាកម្មគម្រោងទូទៅគម្រោងជួយគាំទ្រពេញលេញគម្រោងតម្លៃសមរម្យ
1ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការ×
2រៀបចំបញ្ជីឯកសារដែលចាំបាច់
3ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន)××
4រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ×
5សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of Reasons)×
6ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
7ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន×
8ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍×
9ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តទៅនៃពាក្យស្នើសុំ××
10ធ្វើដំណើរទៅយកលទ្ធផលជំនួសសាមីខ្លួន×
11ធ្វើដំណើរទៅទទួលកាតស្នាក់នៅ (ក្នុងករណីដែលមានការផ្លាស់ប្តូរល័ក្ខខ័ណ្ឌស្នាក់នៅ ・បន្តសុពលភាពទិដ្ឋាការ)×
12ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់)××
បែបបទនៃនីតិវិធីផ្សេងៗ
ពាក្យស្នើសុំការអនុញ្ញាតចូលមកប្រទេសជប៉ុនម្ដងទៀត

សម្រាប់ជនបរទេសកំពុងរស់នៅក្នុងប្រទេសជប៉ុនដែលមានកាន់ល័ក្ខខ័ណ្ឌស្នាក់នៅប្រភេទណាមួយ មុនពេលដែលពួកគេចាកចេញពីប្រទេសជប៉ុនហើយមិនបានវិលត្រលប់មកប្រទេសជប៉ុនវិញលើសពីរយៈពេលមួយឆ្នាំនោះ ពួកគេចាំបាច់ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចូលមកប្រទេសជប៉ុនម្ដងទៀត (ប្រសិនបើពួកគេវិលត្រឡប់ក្នុងរយៈពេលមិនលើសពីមួយឆ្នាំ ពួកគេអាចដាក់ពាក្យស្នើសុំ “ការអនុញ្ញាតពិសេសសម្រាប់ចូលមកកាន់ប្រទេសជប៉ុនម្ដងទៀត” បាន។ ) ។

ប្រសិនបើលោកអ្នកចាកចេញពីប្រទេសជប៉ុនដោយមិនបានដាក់ពាក្យស្នើសុំការអនុញ្ញាតចូលមកប្រទេសជប៉ុនម្ដងទៀតទេ ល័ក្ខខ័ណ្ឌស្នាក់នៅរបស់លោកអ្នកនាពេលបច្ចុប្បន្ននឹងត្រូវបាត់បង់។ ដូច្នេះដើម្បីចូលមកប្រទេសជប៉ុនម្ដងទៀត លោកអ្នកត្រូវតែរៀបចំបំពេញបែបបទដាក់ពាក្យស្នើសុំទិដ្ឋាការជាថ្មីម្តងទៀត អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកអ្នកប្រុងប្រយ័ត្ននិងកត់ចំណាំចំពោះករណីដែលលោកអ្នកមានភាពចាំបាច់នឹងត្រូវចាកចេញពីប្រទេសជប៉ុនដោយប្រការណាមួយ។

ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌការងារ

សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន ដោយយោងទៅលើប្រភេទទិដ្ឋាការនិមួយៗគឺត្រូវបានកំណត់យ៉ាងច្បាស់ថាតើប្រភេទការងារណាដែលពួកគេអាចធ្វើបាន ហើយពួកគេមានសិទ្ធិបម្រើការងារបានឬក៏មិនបាន។

វិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌការងារជាឯកសារមួយប្រភេទដែលបង្ហាញអោយយើងដឹងថាជនបរទេសរូបនោះមានកាន់ទិដ្ឋាការដែលរដ្ឋាភិបាលនៃប្រទេសជប៉ុនផ្ដល់សិទ្ធិពេញលេញនិងការអនុញ្ញាតក្នុងការបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ថ្វីត្បិតតែនីតិវិធីទាំងអស់នេះមិនមែនជានីតិវិធីចាំបាច់ដែលតម្រូវអោយលោកអ្នកត្រូវតែបំពេញនៅពេលដែលលោកអ្នកបម្រើការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែរាល់ការបំពេញបែបបទនៃនីតិវិធីទាំងនេះគឺមានគុណសម្បត្តិមួយចំនួនចំពោះករណីដូចដែលមានចែងខាងក្រោម ៖

 • និយោជកនឹងមានទំនុកចិត្តក្នុងការធានាយកជនបរទេសអោយមកបម្រើការងារនៅកន្លែងរបស់ពួកគេ ព្រោះពួកគេអាចនឹងស្វែងយល់បានថាជនបរទេសរូបនោះមិនមែនជាជនបរទេសដែលបម្រើការងារខុសច្បាប់នោះឡើយ។
 • ក្នុងករណីដែលជនបរទេសផ្លាស់ប្តូរការងារ យើងអាចធ្វើការត្រួតពិនិត្យដោយបញ្ជាក់ជាមុនថាខ្លឹមសារការងារក្រោយពីពេលដែលពួកគេផ្លាស់ប្តូរគឺសមស្របនឹងប្រភេទទិដ្ឋាការបច្ចុប្បន្នរបស់ពួកគេ ពេលនោះយើងនឹងបានដឹងថាយើងអាចមានសិទ្ធិរៀបចំបែបបទស្នើសុំបន្តសុពលភាពទិដ្ឋាការជូនដល់ពួកគេបានដោយរលូនក្នុងរយៈពេលបន្តបន្ទាប់។
ពាក្យស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពការងារក្រៅម៉ោង

ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនមិនអាចបម្រើការងារ (=ការងារក្រៅម៉ោង)ក្រៅពីសកម្មភាពដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការបច្ចុប្បន្ននោះឡើយ។

ក្រៅពីសកម្មភាពការងារដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការនាពេលបច្ចុប្បន្ន ប្រសិនបើលោកអ្នកមានបំណងចង់បម្រើការងារក្រៅម៉ោងផ្សេងៗ លោកអ្នកចាំបាច់ត្រូវតែរៀបចំបែបបទដាក់ពាក្យស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពការងារក្រៅម៉ោង។
ក្នុងករណីដែលចាំបាច់តម្រូវអោយលោកអ្នកដាក់ពាក្យស្នើសុំការអនុញ្ញាតនោះ គឺមានឧទាហរណ៍មួយចំនួនដូចខាងក្រោម ៖

 • ក្នុងករណីដែលនិស្សិតបរទេសមានបំណងចង់បម្រើការងារក្រៅម៉ោងសិក្សា
 • ក្នុងករណីដែលបុគ្គលណាម្នាក់កំពុងកាន់ទិដ្ឋាការស្នាក់នៅក្នុងគ្រួសាររួមគ្នាមានបំណង់ចង់បម្រើការងារក្រៅម៉ោងដើម្បីសេដ្ឋកិច្ចគ្រួសារ។
 • ក្នុងករណីដែលបុគ្គលណាម្នាក់កំពុងបម្រើការងារនៅក្នុងសហគ្រាសឬក្រុមហ៊ុនណាមួយដែលកាន់ប្រភេទទិដ្ឋាការការងារ ហើយពួកគេមានបំណង់ចង់ធ្វើការងារក្រៅម៉ោងបន្ថែមសម្រាប់ប្រភេទការងារណាមួយផ្សេងទៀត។
ការអនុម័តលើត្រាផ្លូវការ・(Apostille, Apostilla)

បែបបទទាំងពីរនេះគឺជាការបញ្ជាក់ពីក្រសួងការបរទេសសម្រាប់ឯកសារផ្លូវការដែលបានអនុម័តនិងចេញដោយរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាននៃប្រទេសជប៉ុន។

មានស្ថាប័នរដ្ឋមួយចំនួនដែលទាមទារការបញ្ជាក់ចំពោះឯកសារដែលលោកអ្នកដាក់ពាក្យស្នើសុំទៅកាន់ពួកគេ ចំពោះករណីនេះគឺមានចែងដូចខាងខាងក្រោម ៖

 • ពេលចាំបាច់ដែលតម្រូវអោយលោកអ្នកដាក់ជូនឯកសារផ្លូវការនៃប្រទេសជប៉ុនសម្រាប់ការរៀបចំបំពេញបែបបទនៃនីតិវិធីផ្សេងៗនៅក្រៅប្រទេស (ឯកសារអាពាហ៍ពិពាហ៍ ឯកសារលែងលះ សំបុត្រកំណើត ឯកសារបញ្ជាក់ការស្ថាបនាក្រុមហ៊ុន ឯកសារបញ្ជាក់ការទិញអចលនទ្រព្យជាដើម)
 • សម្រាប់បញ្ជាក់ឯកសារនៅស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស
ការអនុញ្ញាតពិសេសដើម្បីបន្តការស្នាក់នៅ

ការអនុញ្ញាតពិសេសដើម្បីអោយជនបរទេសអាចបន្តការស្នាក់នៅបាននៅក្នុងប្រទេសជប៉ុនគឺជាការអនុគ្រោះពិសេសមួយដែលត្រូវបានសម្រេចដោយក្រសួងយុតិ្តធម៌នៃប្រទេសជប៉ុន ដោយយោគយល់អនុគ្រោះទៅលើជនបរទេសមួយចំនួនដែលស្នាក់នៅក្នុងប្រទេសជប៉ុនលើសកាលកំណត់ ព្រមទាំងពិចារណាទៅលើទំនាក់ទំនងគ្រួសារនិងរយៈពេលដែលពួកគេបានស្នាក់នៅក្នុងប្រទេសជប៉ុន។

ទោះបីជាយើងបានដាក់ពាក្យស្នើសុំទិដ្ឋាការរួចហើយក៏ដោយ ក៏មិនមែនមានន័យថាយើងនឹងបានទទួលលទ្ធផលវិជ្ជមានមួយរយភាគរយនោះទេ គឺមានតែករណីមួយចំនួនដូចដែលមានចែងខាងក្រោមនេះប៉ុណ្ណោះដែលសង្ឈឹមថានឹងបានទទួលលទ្ធផលវិជ្ជមាន។

 • ការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិជប៉ុន
 • ការរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលណាដែលមានកាន់ទិដ្ឋាការស្នាក់នៅជាអចិន្រ្តៃយ៍
 • សាមីខ្លួនមានបន្ទុកចិញ្ចឹមបីបាច់ថែរក្សាកូនដែលមានសញ្ជាតិជប៉ុន

មុនពេលដាក់ពាក្យស្នើសុំទិដ្ឋាការ នាងខ្ញុំនឹងសាកសួរលោកអ្នកអោយបានលិ្អតល្អន់អំពីស្ថានភាពជាក់ស្ដែងដែលនាំអោយលោកអ្នកស្នាក់នៅក្នុងប្រទេសជប៉ុនលើសកាលកំណត់។

បែបបទនៃនិតិវិធីតម្លៃ (យ៉េន+ពន្ធ)
ពាក្យស្នើសុំសិទ្ធិសម្រាប់ការចូលមកប្រទេសជប៉ុនម្ដងទៀត20,000~
ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌការងារ20,000~
ពាក្យស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពការងារក្រៅម៉ោង20,000~
ការអនុម័តលើត្រាផ្លូវការ・(Apostille, Apostilla)10,000~
ពាក្យស្នើសុំការអនុញ្ញាតពិសេសដើម្បីបន្តការស្នាក់នៅនិងបែបបទផ្សេងៗ    
※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅលើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ការពិភាក្សាដោយគិតថ្លៃ

រៀងរាល់ 30 នាទី 5,000យ៉េន+ពន្ធ

ប៉ុន្តែប្រសិនពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ…

ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ក៏ប៉ុន្តែការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នរដ្ឋតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។

ជាអកុសលប្រសិនបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖

 1. ប្រសិនបើអាចវិនិច្ឆ័យអោយឃើញថាអាចកែខៃស្ថានភាពអោយមានលក្ខណៈ ប្រសើរឡើងវិញបាននោះ នាងខ្ញុំនឹងជួយជ្រោមជ្រែងក្នុងការដាក់ពាក្យស្នើសុំ ម្ដងទៀតជូនលោកអ្នកដោយឥតគិតថ្លៃ។
 2. ចំពោះតម្លៃសាវាកម្មដែលលោកអ្នកបានបង់រួចហើយនោះ នាងខ្ញុំនឹងបង្វិលទឹកប្រាក់ដែលនៅសល់ប្រគល់ជូនលោកអ្នកវិញបន្ទាប់ពីនាងខ្ញុំបានគណនាទូទាត់រាល់ការចំណាយសម្រាប់រៀបចំសំណុំឯកសារនានាព្រមទាំងការចំណាយជាក់ស្តែងសម្រាប់នីតិវិធី។

※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។

 • (ឧទាហរណ៍)
 • ករណីដែលលោកអ្នកព្យាយាមលាក់បាំងចំនុចណាមួយមិនល្អដែលប្រាស់ចាកពីការពិត
 • ករណីដែលលោកអ្នកដាក់ពាក្យសុំដោយប្រាប់ពីស្ថានភាពឬក៏ព័ត៌មានភូកកុហកក្លែងបន្លំការពិត
 • ក្នុងករណីដែលលោកអ្នកបានដាក់ឯកសារក្លែងបន្លំមកអោយការិយាល័យ របស់នាងខ្ញុំ
 • ប្រសិនបើលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ទាប់ពីពេលដែលនាងខ្ញុំទទួលបានការស្នើសុំជាផ្លូវការពីលោកអ្នករួច ឬក្នុងកំឡុងពេលដែលនាងខ្ញុំបានរៀបចំបែបបទដាក់ពាក្យស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ
 • ក្នុងករណីដែលលោកអ្នកមិនបានបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់
 • នៅពេលលោកអ្នកមិនឆ្លើយតបទៅនឹងសំនួរដែលចាំបាច់សំរាប់ការដាក់ពាក្យសុំឬក្នុងករណីដែលលោកអ្នកមិនបានចូលរួមសហការក្នុងការប្រគល់និងជួយប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់នីតិវិធី
 • នៅពេលដែលខាងការិយាល័យអន្តោប្រវេសន៍ទាមទារឯកសារបន្ថែម ក៏ប៉ុន្តែលោកអ្នកបែរជាមិនអាចចូលរួមសហការជាមួយសំណើនោះបាន។
 • នៅពេលកំពុងដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិ លោកអ្នកបាត់បង់ការងារឬផ្លាស់ប្ដូរការងារដែលជាមូលហេតុបណ្ដាលអោយប្រាក់ចំណូលរបស់លោកអ្នកថយចុះយ៉ាងខ្លាំងគួរអោយកត់សម្គាល់។
 • ក្នុងករណីដែលលោកអ្នកដកពាក្យស្នើសុំដោយសំអាងទៅលើការសម្រេចចិត្តជាអត្តនោម័តិ។
កំណត់សំគាល់ដទៃទៀត
 • ទាក់ទងទៅនឹងតម្លៃសេវាកម្មសម្រាប់ការបំពេញបែបបទ ចំពោះតម្លៃជើងសារសម្រាប់ការប្រមូលសំណុំឯកសារសំខាន់ៗផ្សេងៗ សោហ៊ុយចំណាយក្នុងការធ្វើដំណើរ ថ្លៃប្រៃសនីយ៍ និងថ្លៃសេវាបកប្រែជាដើមគឺមិនត្រូវបានរាប់បញ្ចូលទៅក្នុងតម្លៃសេវាកម្មឡើយ ដូច្នេះនាងខ្ញុំនឹងគណនាព្រមទាំងទូទាត់ពីលោកអ្នកនៅពេលក្រោយ។
 • ចំពោះលោកអ្នកដែលជ្រើសរើសយកគម្រោងជួយគាំទ្រពេញលេញ ក៏មានឯកសារមួយចំនួនដែលទាមទារអោយលោកអ្នកដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបអំពីបញ្ហានេះ និងសូមចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដល់នាងខ្ញុំ។
 • តម្លៃសេវាកម្មខាងលើនេះគឺគ្រាន់តែជាតម្លៃត្រួសៗដែលសមាមាត្រនឹងចំនួនប្រាក់បៀវត្សរ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ទាក់ទិនទៅនឹងតម្លៃសេវាកម្មពិតប្រាកដនោះ នាងខ្ញុំនឹងគណនាក៏ដូចជាជម្រាបជូនអំពីការចំណាយសរុបដោយយោងទៅលើព័ត៌មានដែលសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។
無料メール相談はこちら
 • ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូ
 • សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ
 • សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច
សេវាកម្ម
岡田枝里行政書士事務所