នេះគឺជាទិដ្ឋាការមួយប្រភេទសម្រាប់ជនបរទេសដែលកំពុងកាន់ទិដ្ឋាការការងារនិងកំពុងបានបម្រើការងារនៅក្នុងប្រទេសជប៉ុន ឬក៏សម្រាប់និស្សិតបរទេសដែលកំពុងសិក្សានៅក្នុងប្រទេសជប៉ុនដែលមានបំណង់ចង់ធានាយកភរិយា (ស្វាមី) និងកូនៗរបស់ពួកគេអោយមករស់នៅជាមួយគ្នានៅក្នុងប្រទេសជប៉ុន ។
ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីជាទិដ្ឋាការមួយប្រភេទសម្រាប់អញ្ជើញនិងធានាជនបរទេសអោយមកស្នាក់នៅប្រទេសជប៉ុនក្នុងរយៈពេលខ្លីដែលបានកំណត់តាមរយៈវត្ថុបំណងដូចដែលមានចែងខាងក្រោមនេះ (ចំពោះបុគ្គលដែលមានសញ្ជាតិនៃប្រទេស (តំបន់) ដូចដែលរដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចធ្វើការអនុម័តលើកលែងទិដ្ឋាការចំពោះប្រទេសទាំងនោះ គឺមិនមានភាពចាំបាច់ក្នុងការបំពេញបែបបទដាក់ពាក្យស្នើសុំទិដ្ឋាការនោះទេ។ ) ។
ទិដ្ឋាការសម្រាប់អ្នកស្នាក់នៅរយៈពេលយូរគឺជាទិដ្ឋាការមួយប្រភេទដែលត្រូវបានផ្តល់អោយជនបរទេសរូបណាដែលមានហេតុផលពិសេសណាមួយ ដោយរដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសជប៉ុន។
ករណីមួយចំនួនដែលកើតមានឡើងជាញឹកញាប់គឺមានចែងដូចខាងក្រោមនេះ ៖
សកម្មភាពដែលបានកំណត់គឺទិដ្ឋាការមួយប្រភេទដែលមិនបានចែងនៅក្នុងល័ក្ខខ័ណ្ឌស្នាក់នៅដូចដែលច្បាប់បានកំណត់ រដ្ឋមន្ដ្រីនៃក្រសួងយុត្ដិធម៌ជាបុគ្គលតែមួយរូបគត់ដែលមានសិទ្ធិផ្តល់នូវទិដ្ឋាការប្រភេទនេះដល់ជនបរទេសម្នាក់ៗដោយស្របតាមសកម្មភាពនិងស្ថានភាពជាក់ស្ដែងចំពោះបុគ្គលរូបនោះ។ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនីមួយៗ ចំពោះអ្នកដែលកាន់ទិដ្ឋាការប្រភេទនេះត្រូវបានស្ថាប័នដែលពាក់ព័ន្ធសម្រេចថាកំឡុងពេលស្នាក់នៅរបស់ពួកគេមានសុពលភាពត្រឹមពេលណា ហើយអនុញ្ញាតអោយពួកគេមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនបានឬក៏មិនបាន។
ករណីដែលកើតមានញឹកញាប់ដូចដែលចែងខាងក្រោម ៖
គម្រោង | បែបបទនៃនីតិវិធី | តម្លៃ (យ៉េន+ពន្ធ) |
---|---|---|
គម្រោងទូទៅ សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់ហើយផ្ញើមកកាន់ ការិយាល័យរបស់នាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារទាំងអស់នោះជូនលោកអ្នកនៅការិយាល័យរបស់នាងខ្ញុំដោយផ្ទាល់។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន (ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 80,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 80,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ) | 30,000 បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 80,000 | |
ការស្នាក់នៅរយៈពេលខ្លី ※ក្នុងករណីដែលដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់មនុស្សជាច្រើនរូបនោះ នាងខ្ញុំនឹងធ្វើការប៉ាន់ស្មានតម្លៃសេវាកម្មជូនលោកអ្នកផ្សេងទៀត។ | 30,000~ | |
គម្រោងជួយគាំទ្រពេញលេញ សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន (ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 130,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 130,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ) | 45,000 ※បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 130,000 | |
គម្រោងតម្លៃសមរម្យ សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេសអោយមករស់នៅក្នុងប្រទេសជប៉ុន (ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 45,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 45,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំបន្តសុពលភាពទិដ្ឋាការ) | 20,000 ※បន្ទាប់ពីលែងលះគ្នារួច ប្រសិនបើលោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 45,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសលោកអ្នក នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដូចដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែម | តម្លៃ (យ៉េន+ពន្ធ) |
---|---|
ករណីដែលនាំយកកូនមានអាយុលើសពី15ឆ្នាំ | 30,000~ |
ករណីដែលអញ្ជើញនិងធានាមនុស្សក្នុងវ័យជរា (អាយុលើសពី70ឆ្នាំ) | 45,000~ |
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំឱ្យនិរទេសចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល | 150,000~ |
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ) | 30,000~ |
ផុតរយៈពេល 14 ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់ | 30,000~ |
ផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ |
បកប្រែឯកសារពីប្រទេសកំណើតលោកអ្នកមកជាភាសាជប៉ុន | ក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000 |
---|---|
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of Reasons) | 20,000~ |
ធ្វើដំណើរទៅពិភាក្សាការងារជាមួយលោកអ្នកដែលមានទីលំនៅឆ្ងាយ (ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង) | 1ដង:10,000 |
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។ | មិនត្រូវការ:-10,000 ※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងដអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកប័ណ្ណស្នាក់នៅជំនួសលោកអ្នកផងដែរ។ |
ទៅយកកាតស្នាក់នៅជំនួសលោកអ្នក(ករណីដែលផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ) ※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។ | មិនត្រូវការ:-5,000 |
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក | 30,000~ |
រាយការណ៍ជំនួសលោកអ្នកនៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍ | 10,000~ |
ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់) | 20,000~ |
មាតិកាសេវាកម្ម | គម្រោងទូទៅ | គម្រោងជួយគាំទ្រពេញលេញ | គម្រោងតម្លៃសមរម្យ | |
---|---|---|---|---|
1 | ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
2 | រៀបចំបញ្ជីឯកសារដែលចាំបាច់ | 〇 | 〇 | 〇 |
3 | ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន) | × | 〇 | × |
4 | រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
5 | សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of Reasons) | 〇 | 〇 | × |
6 | ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | 〇 |
7 | ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន | 〇 | 〇 | × |
8 | ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍ | 〇 | 〇 | × |
9 | ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តទៅនៃពាក្យស្នើសុំ | × | 〇 | × |
10 | ធ្វើដំណើរទៅយកលទ្ធផលជំនួសសាមីខ្លួន | 〇 | 〇 | × |
11 | ធ្វើដំណើរទៅទទួលកាតស្នាក់នៅ (ក្នុងករណីដែលមានការផ្លាស់ប្តូរល័ក្ខខ័ណ្ឌស្នាក់នៅ ・បន្តសុពលភាពទិដ្ឋាការ) | 〇 | 〇 | × |
12 | ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់) | × | 〇 | × |
សម្រាប់ជនបរទេសកំពុងរស់នៅក្នុងប្រទេសជប៉ុនដែលមានកាន់ល័ក្ខខ័ណ្ឌស្នាក់នៅប្រភេទណាមួយ មុនពេលដែលពួកគេចាកចេញពីប្រទេសជប៉ុនហើយមិនបានវិលត្រលប់មកប្រទេសជប៉ុនវិញលើសពីរយៈពេលមួយឆ្នាំនោះ ពួកគេចាំបាច់ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចូលមកប្រទេសជប៉ុនម្ដងទៀត (ប្រសិនបើពួកគេវិលត្រឡប់ក្នុងរយៈពេលមិនលើសពីមួយឆ្នាំ ពួកគេអាចដាក់ពាក្យស្នើសុំ “ការអនុញ្ញាតពិសេសសម្រាប់ចូលមកកាន់ប្រទេសជប៉ុនម្ដងទៀត” បាន។ ) ។
ប្រសិនបើលោកអ្នកចាកចេញពីប្រទេសជប៉ុនដោយមិនបានដាក់ពាក្យស្នើសុំការអនុញ្ញាតចូលមកប្រទេសជប៉ុនម្ដងទៀតទេ ល័ក្ខខ័ណ្ឌស្នាក់នៅរបស់លោកអ្នកនាពេលបច្ចុប្បន្ននឹងត្រូវបាត់បង់។ ដូច្នេះដើម្បីចូលមកប្រទេសជប៉ុនម្ដងទៀត លោកអ្នកត្រូវតែរៀបចំបំពេញបែបបទដាក់ពាក្យស្នើសុំទិដ្ឋាការជាថ្មីម្តងទៀត អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកអ្នកប្រុងប្រយ័ត្ននិងកត់ចំណាំចំពោះករណីដែលលោកអ្នកមានភាពចាំបាច់នឹងត្រូវចាកចេញពីប្រទេសជប៉ុនដោយប្រការណាមួយ។
សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន ដោយយោងទៅលើប្រភេទទិដ្ឋាការនិមួយៗគឺត្រូវបានកំណត់យ៉ាងច្បាស់ថាតើប្រភេទការងារណាដែលពួកគេអាចធ្វើបាន ហើយពួកគេមានសិទ្ធិបម្រើការងារបានឬក៏មិនបាន។
វិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌការងារជាឯកសារមួយប្រភេទដែលបង្ហាញអោយយើងដឹងថាជនបរទេសរូបនោះមានកាន់ទិដ្ឋាការដែលរដ្ឋាភិបាលនៃប្រទេសជប៉ុនផ្ដល់សិទ្ធិពេញលេញនិងការអនុញ្ញាតក្នុងការបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ថ្វីត្បិតតែនីតិវិធីទាំងអស់នេះមិនមែនជានីតិវិធីចាំបាច់ដែលតម្រូវអោយលោកអ្នកត្រូវតែបំពេញនៅពេលដែលលោកអ្នកបម្រើការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែរាល់ការបំពេញបែបបទនៃនីតិវិធីទាំងនេះគឺមានគុណសម្បត្តិមួយចំនួនចំពោះករណីដូចដែលមានចែងខាងក្រោម ៖
ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនមិនអាចបម្រើការងារ (=ការងារក្រៅម៉ោង)ក្រៅពីសកម្មភាពដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការបច្ចុប្បន្ននោះឡើយ។
ក្រៅពីសកម្មភាពការងារដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការនាពេលបច្ចុប្បន្ន ប្រសិនបើលោកអ្នកមានបំណងចង់បម្រើការងារក្រៅម៉ោងផ្សេងៗ លោកអ្នកចាំបាច់ត្រូវតែរៀបចំបែបបទដាក់ពាក្យស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពការងារក្រៅម៉ោង។
ក្នុងករណីដែលចាំបាច់តម្រូវអោយលោកអ្នកដាក់ពាក្យស្នើសុំការអនុញ្ញាតនោះ គឺមានឧទាហរណ៍មួយចំនួនដូចខាងក្រោម ៖
បែបបទទាំងពីរនេះគឺជាការបញ្ជាក់ពីក្រសួងការបរទេសសម្រាប់ឯកសារផ្លូវការដែលបានអនុម័តនិងចេញដោយរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាននៃប្រទេសជប៉ុន។
មានស្ថាប័នរដ្ឋមួយចំនួនដែលទាមទារការបញ្ជាក់ចំពោះឯកសារដែលលោកអ្នកដាក់ពាក្យស្នើសុំទៅកាន់ពួកគេ ចំពោះករណីនេះគឺមានចែងដូចខាងខាងក្រោម ៖
ការអនុញ្ញាតពិសេសដើម្បីអោយជនបរទេសអាចបន្តការស្នាក់នៅបាននៅក្នុងប្រទេសជប៉ុនគឺជាការអនុគ្រោះពិសេសមួយដែលត្រូវបានសម្រេចដោយក្រសួងយុតិ្តធម៌នៃប្រទេសជប៉ុន ដោយយោគយល់អនុគ្រោះទៅលើជនបរទេសមួយចំនួនដែលស្នាក់នៅក្នុងប្រទេសជប៉ុនលើសកាលកំណត់ ព្រមទាំងពិចារណាទៅលើទំនាក់ទំនងគ្រួសារនិងរយៈពេលដែលពួកគេបានស្នាក់នៅក្នុងប្រទេសជប៉ុន។
ទោះបីជាយើងបានដាក់ពាក្យស្នើសុំទិដ្ឋាការរួចហើយក៏ដោយ ក៏មិនមែនមានន័យថាយើងនឹងបានទទួលលទ្ធផលវិជ្ជមានមួយរយភាគរយនោះទេ គឺមានតែករណីមួយចំនួនដូចដែលមានចែងខាងក្រោមនេះប៉ុណ្ណោះដែលសង្ឈឹមថានឹងបានទទួលលទ្ធផលវិជ្ជមាន។
មុនពេលដាក់ពាក្យស្នើសុំទិដ្ឋាការ នាងខ្ញុំនឹងសាកសួរលោកអ្នកអោយបានលិ្អតល្អន់អំពីស្ថានភាពជាក់ស្ដែងដែលនាំអោយលោកអ្នកស្នាក់នៅក្នុងប្រទេសជប៉ុនលើសកាលកំណត់។
បែបបទនៃនិតិវិធី | តម្លៃ (យ៉េន+ពន្ធ) |
---|---|
ពាក្យស្នើសុំសិទ្ធិសម្រាប់ការចូលមកប្រទេសជប៉ុនម្ដងទៀត | 20,000~ |
ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌការងារ | 20,000~ |
ពាក្យស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពការងារក្រៅម៉ោង | 20,000~ |
ការអនុម័តលើត្រាផ្លូវការ・(Apostille, Apostilla) | 10,000~ |
ពាក្យស្នើសុំការអនុញ្ញាតពិសេសដើម្បីបន្តការស្នាក់នៅនិងបែបបទផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅលើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ |
រៀងរាល់ 30 នាទី 5,000យ៉េន+ពន្ធ
ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ក៏ប៉ុន្តែការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នរដ្ឋតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។
ជាអកុសលប្រសិនបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖
※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។