សេវាកម្មSERVICE

ទិដ្ឋាការការងារ

គ្រោងការណ៍សេវាកម្ម

就労ビザ

ចំពោះជនបរទេសដែលមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុន ពួកគេចាំបាច់ត្រូវដាក់ពាក្យស្នើសុំ “ទិដ្ឋាការការងារ” “ទិដ្ឋាការការងារ” មិនមែនជាពាក្យផ្លូវការដែលមានចែងនៅក្នុងច្បាប់នោះឡើយ។ ជាទូទៅពាក្យថា “ទិដ្ឋាការការងារ” នេះគ្រាន់តែជាពាក្យសាមញ្ញមួយដែលគេតែងតែប្រើប្រាស់សម្រាប់សម្គាល់ល័ក្ខខ័ណ្ឌស្នាក់នៅមួយប្រភេទដែលរាជរដ្ឋាភិបាលជប៉ុនបានធ្វើការអនុញ្ញាតដល់ជនបរទេសអោយមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះល័ក្ខខ័ណ្ឌស្នាក់នៅដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាធរមានគឺមានសរុបទាំងអស់ចំនួន 27 ប្រភេទ ដែលក្នុងល័ក្ខខ័ណ្ឌស្នាក់នៅទាំងអស់នោះមិនមែនសុទ្ធតែជា “ទិដ្ឋាការការងារ” នោះទេ។ ដូចគ្នានេះផងដែរគឺមានការចាំបាច់ជាខ្លាំងដែលទាមទារអោយយើងត្រូវធ្វើការជ្រើសរើសប្រភេទការងារណាមួយដែលសមស្របតាមល័ក្ខខ័ណ្ឌស្នាក់នៅសម្រាប់ការដាក់ពាក្យស្នើសុំ “ទិដ្ឋាការការងារ” នៅក្នុងប្រទេសជប៉ុន។

ប្រសិនបើលោកអ្នកមិនអាចទទួលបាន “ទិដ្ឋាការការងារ” នោះទេ ទោះបីជាលោកអ្នកទទួលបានការអនុញ្ញាតអោយបម្រើការងារពីកន្លែងការងាររបស់លោកអ្នកយ៉ាងណាក៏ដោយ លោកអ្នកប្រាកដជាមិនអាចមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនបានឡើយ។ ដូច្នេះដើម្បីបំពេញបំណងរបស់លោកអ្នកដែលចង់បម្រើការងារនៅក្នុងប្រទេសជប៉ុនអោយទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្តនោះ ការិយាល័យនាងខ្ញុំមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។

ចំពោះជម្រើសសម្រាប់ “ទិដ្ឋាការការងារ” គឺមានដូចខាងក្រោម ៖
បច្ចេកវិទ្យា・ឯកទេសមនុស្សសាស្រ្ត・ការងារអន្ដរជាតិ

នេះជាទិដ្ឋាការមួយប្រភេទសម្រាប់សិស្សនិសិ្សតបរទេសដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឬក៏សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈណាមួយនៅក្នុងប្រទេសជប៉ុន ដែលពួកគេមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុន។
 ការងារដែលត្រូវបានរដ្ឋាភិបាលជប៉ុនអនុញ្ញាតអោយបម្រើការចំពោះលោកអ្នកដែលកាន់ប្រភេទទិដ្ឋាការនេះមានដូចជាការងារបកប្រែភាសាសម្រាប់វិស័យធុរកិច្ច អាហរ័ណនិងនីរហ័ណ ការងារដែលទាក់ទងនឹងប្រព័ន្ធវិទ្យាសាស្រ្តកុំព្យូទ័រ ការងារវិស្វករជាដើម។ ជនបរទេសដែលមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុនត្រូវជ្រើសរើសការងារដូចដែលមានចែងនៅសេចក្ដីខាងលើនេះ ដោយប្រើប្រាស់នូវជំនាញនិងបច្ចេកទេសដែលខ្លួនបានរៀនសូត្រពីមុនមកនៅសាកលវិទ្យាល័យឬក៏សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជំនាញនិងបច្ចេកទេស

ចំពោះជនដែលត្រូវការប្រភេទទិដ្ឋាការនេះ ជាទូទៅគឺមានដូចជាចុងភៅជនជាតិបរទេសជាដើម។ ដើម្បីទទួលបាននូវទិដ្ឋាការប្រភេទនេះគឺទាមទារអោយពួកគេមានបទពិសោធន៍ក្នុងការងារច្រើនជាង 10 ឆ្នាំ។

ជនដែលអាចទទួលបាននូវប្រភេទទិដ្ឋាការជំនាញនិងបច្ចេកទេសនេះគឺជាចុងភៅជំនាញដែលបានបម្រើការងារនៅតាមភោជនីយដ្ឋានម្ហូបចិន ម្ហូបថៃ ម្ហូបវៀតណាម ម្ហូបឥណ្ឌា ・នេប៉ាល់ ម្ហូបកូរ៉េជាដើម។ ចំពោះចុងភៅជំនាញដែលបម្រើការងារនៅក្នុងភោជនីយដ្ឋានម្ហូបជប៉ុនឬតៀមស្រា គឺមិនអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទនេះបានឡើយ។

ផ្ទេរកន្លែងការងារនៅក្នុងសហគ្រាស

សម្រាប់ការផ្លាស់ប្តូរបុគ្គលិកពីការិយាល័យកណ្តាលនិងក្រុមហ៊ុនឧបសម្ព័ន្ធដែលមានទីតាំងស្ថិតនៅក្រៅប្រទេសអោយមកបម្រើការងារនៅការិយាល័យឬសាខានៅក្នុងប្រទេសជប៉ុន ឬក៏ចំពោះការធានានិងអញ្ជើញបុគ្គលិកបរទេសអោយមកបម្រើការងារនៅក្នុងប្រទេសជប៉ុននោះ លោកអ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការផ្ទេរកន្លែងការងារនៅក្នុងសហគ្រាសបាន។ ហើយលោកអ្នកក៏អាចបម្រើការងារក្នុងសកម្មភាពដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការបច្ចេកវិទ្យា・ឯកទេសមនុស្សសាស្រ្ត・ការងារអន្ដរជាតិបានផងដែរ។
ទោះបីជាកំរិតវប្បធម៌មិនមែនជាកត្តាចាំបាច់ក៏ដោយ ចំពោះការបម្រើការងារនៅក្នុងប្រទេសជប៉ុនត្រូវបានកំណត់ដោយរយៈពេលជាក់លាក់ណាមួយ។ រីឯការបម្រើការងារធម្មតាដែលមានលក្ខណៈងាយស្រួលនោះគឺមិនត្រូវបានអនុញ្ញាតឡើយ។

 1. ឧទាហរណ៍:
 2. ទាក់ទងទៅនឹងសហគ្រាសអន្តរជាតិ ក្នុងករណីដែលលោកអ្នកមានបំណងចង់អញ្ជើញនិងធានានិយោជិតបរទេសដែលមានបទពិសោធជ្រៅជ្រះពីក្រុមហ៊ុនបុត្រសម្ព័ន្ធឬក្រុមហ៊ុនដែលពាក់ព័ន្ធពីក្រៅប្រទេសអោយមកចូលរួមការបណ្ដុះបណ្ដាលនិងបម្រើការងារនៅក្នុងប្រទេសជប៉ុន
 3. យើងមិនអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការបច្ចេកវិទ្យា・ឯកទេសមនុស្សសាស្រ្ត・ការងារអន្ដរជាតិដើម្បីអញ្ជើញនិងធានានិយោជិតបរទេសដែលមានកំរិតវប្បធម៌ត្រឹមតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យអោយមកបម្រើការងារនៅក្នុងប្រទេសជប៉ុនបានទេ ក៏ប៉ុន្តែប្រសិនបើសាមីខ្លួននិយោជិតផ្ទាល់បានបម្រើការងារលើសពី 1 ឆ្នាំនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធឬក៏ក្រុមហ៊ុនដែលពាក់ព័ន្ធនៅឯក្រៅប្រទេស លោកអ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការផ្ទេរកន្លែងការងារនៅក្នុងសហគ្រាសដើម្បីធានានយោជិតនោះបាន។
កម្មសិក្សា

ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញនិសិ្សតបរទេសពីសាកលវិទ្យាល័យនៅក្រៅប្រទេសណាមួយអោយមកបំពេញកម្មសិក្សាទៅក្នុងប្រទេសជប៉ុនហើយដែលសកម្មភាពទាំងអស់នេះជាផ្នែកមួយនៃកម្មវិធីសិក្សាដោយមានការទទួលស្គាល់ច្បាស់លាស់ជាផ្លូវការពីក្រេឌីតពីសំណាក់សាកលវិទ្យាល័យនោះ លោកអ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការបានដោយមិនមានបញ្ហាអ្វីទាំងអស់។

ប្រភេទទិដ្ឋាការដែលទទួលបានក្នុងគោលបំណងអញ្ចើញនិស្សិតអោយមកបំពេញកម្មសិក្សានៅក្នុងប្រទេសជប៉ុននេះត្រូវបានកំណត់ដោយយោងទៅលើរយៈពេលកម្មសិក្សានិងប្រាក់បៀវត្សរ៍ដែលនិសិ្សតទទួលបាន។ ប្រសិនបើការបំពេញកម្មសិក្សានោះគ្មានការផ្ដល់ប្រាក់បៀវត្សរ៍ជូនដល់និសិ្សតទេ យើងត្រូវរៀបចំបែបបទស្នើសុំប្រភេទទិដ្ឋាការសកម្មភាពដែលបានកំណត់។ ផ្ទុយទៅវិញក្នុងករណីដែលការបំពេញកម្មសិក្សានោះមានការផ្ដល់ប្រាក់បៀវត្សរ៍ជូនដល់និស្សិត យើងត្រូវរៀបចំបែបបទស្នើសុំប្រភេទទិដ្ឋាការផ្សព្វផ្សាយសកម្មភាពវប្បធម៌ឬក៏ប្រភេទទិដ្ឋាការស្នាក់នៅរយៈពេលខ្លី។

ប្រភេទទិដ្ឋាការផ្សេងៗ

ផ្នែកការទូត ផ្លូវការ(មន្រ្តី) សាស្រ្ដាចារ្យ សិល្បៈ សាសនា ផ្សព្វផ្សាយព័ត៌មាន បច្ចេកទេសកម្រិតខ្ពស់ ការងារផ្នែកច្បាប់・គណនេយ្យ វេជ្ជសាស្រ្ត ស្រាវជ្រាវអប់រំ កំសាន្ត កម្មសិក្សាជំនាញនិងបច្ចេកទេស

តម្លៃសេវាកម្ម

គម្រោងបែបបទនៃនីតិវិធីតម្លៃ (យ៉េន+ពន្ធ)
គម្រោងទូទៅ

សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់រួចផ្ញើមកកាន់ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
80,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
80,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំបន្តសុពលភាពស្នាក់នៅ)
30,000
※បន្ទាប់ពីផ្លាស់ប្ដូរការងាររួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 80,000
គម្រោងជួយគាំទ្រពេញលេញ

សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។
នាងខ្ញុំនឹងប្រមូលសំណុំឯកសារដែលចាំបាច់ជំនួសលោកអ្នក។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស
(ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
130,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំដើម្បីបន្តសុពលភាពស្នាក់នៅ)
45,000
※បន្ទាប់ពីផ្លាស់ប្ដូរការងារ រួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 130,000
គម្រោងតម្លៃសមរម្យ

សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំណាយប្រាក់តែបនិ្តចបន្តួច។
※សូមលោកអ្នកបង់ប្រាក់អោយបានគ្រប់ចំនួនទាំងអស់នៅពេលដែលស្នើសុំសេវាកម្មជាផ្លូវការ។

មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស
(ដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ)
45,000
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ
(ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ)
45,000
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន
(ដាក់ពាក្យស្នើសុំបន្តសុពលភាពស្នាក់នៅ)
20,000
※បន្ទាប់ពីផ្លាស់ប្ដូរការងាររួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 45,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

ការគណនាបន្ថែមទៅលើកម្រិតដែលពិបាក

ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដូចដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែមតម្លៃ(យ៉េន+ពន្ធ)
សម្រាប់ការធានាជនបរទេសអោយមកបម្រើការងារនៅឯក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី30,000~
ការធានាជនបរទេសអោយមកបម្រើការងារសម្រាប់អាជីវកម្មឬផ្នែកដែលទើបនឹងបង្កើតថ្មីនៅឯក្រុមហ៊ុនដែលមានស្រាប់20,000~
សម្រាប់ការធានាជនបរទេសអោយមកបម្រើការងារក្នុងល័ក្ខខ័ណ្ឌជានិយោជិតកិច្ចសន្យាការងារ និយោជិតដែលត្រូវបានបញ្ជូនមកធ្វើការ (Dispatched employee)15,000~
ធនធានមនុស្សកម្រិតខ្ពស់20,000~
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ)30,000~
ផុតរយៈពេល 14 ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់30,000~
ផ្សេងៗ    
※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅលើ ស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។
ជម្រើសបន្ថែម
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុនក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល (Statement of reasons)20,000~
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ
(ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង)
1ដង 10,000
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។មិនត្រូវការ:-10,000
※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសលោកអ្នកដែរ។
ធ្វើដំណើរទៅយកកាតស្នាក់នៅជំនួសលោកអ្នក (ករណីដែលផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ)
※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសរូបលោកអ្នក។
មិនត្រូវការ:-5,000
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក30,000~
រាយការណ៍ជំនួសរូបលោកអ្នកផ្ទាល់នៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍10,000~
ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់)20,000~
របៀបនិងពេលកំណត់ដែលត្រូវបង់ប្រាក់
របៀបបង់ប្រាក់
ផ្ទេរតាមធនាគារឬអាចបង់សាច់ប្រាក់សុទ្ធ
(ចំពោះតម្លៃសេវាកម្មផ្ទេរប្រាក់ លោកអ្នកជាអ្នកចំណាយដោយរូបលោកអ្នកផ្ទាល់។ )
ពេលកំណត់បង់ប្រាក់
បង់ប្រាក់ជា2ដំណាក់
(ពេលចាប់ផ្ដើមការងារនិងពេលដែលឯកសារត្រូវបានរៀបចំរួចរាល់)

មាតិកាសេវាកម្ម

 មាតិកាសេវាកម្មគម្រោងទូទៅគម្រោងជួយគាំទ្រពេញលេញគម្រោងតម្លៃសមរម្យ
1ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ×
2រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់។
3ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន)××
4រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ×
5សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល(Statement of reasons)×
6ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
7ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន×
8ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍×
9ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តទៅនៃពាក្យស្នើសុំទិដ្ឋាការ××
10ធ្វើដំណើរទៅទទួលលទ្ធផលជំនួសសាមីខ្លួន×
11ធ្វើដំណើរទៅទទួលកាតស្នាក់នៅ (ក្នុងករណីផ្លាស់ប្តូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ)×
12ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់)××
ប៉ុន្តែប្រសិនពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ…

ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ក៏ប៉ុន្តែការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នរដ្ឋតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។

ជាអកុសលប្រសិនបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមទាំងធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖

 1. ប្រសិនបើអាចវិនិច្ឆ័យមើលឃើញថាអាចកែខៃស្ថានភាពអោយមានលក្ខណៈប្រសើរឡើងវិញបាននោះ នាងខ្ញុំនឹងជួយជ្រោមជ្រែងក្នុងការដាក់ពាក្យស្នើសុំម្ដងទៀតជូនលោកអ្នកដោយឥតគិតថ្លៃ។
 2. ចំពោះតម្លៃសាវាកម្មដែលលោកអ្នកបានទូទាត់ប្រគល់ជូនមកការិយាល័យនាងខ្ញុំ ខ្ញុំនឹងបង្វិលទឹកប្រាក់ដែលនៅសល់បន្ទាប់ពីខ្ញុំបានគណនារាល់ការចំណាយសម្រាប់រៀបចំសំណុំឯកសារនានាព្រមទាំងការចំណាយជាក់ស្តែងសម្រាប់នីតិវិធីនានាដើម្បីប្រគល់ជូនលោកអ្នកវិញ។

※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។

 • (ឧទាហរណ៍)
 • ករណីដែលលោកអ្នកព្យាយាមលាក់បាំងចំនុចណាមួយមិនល្អដែលប្រាស់ចាកពីការពិត
 • ករណីដែលលោកអ្នកដាក់ពាក្យស្នើសុំដោយប្រាប់ពីស្ថានភាពឬក៏ព័ត៌មានភូកកុហកក្លែងបន្លំការពិត
 • ក្នុងករណីដែលលោកអ្នកបានដាក់ឯកសារក្លែងបន្លំមកកាន់ការិយាល័យនាងខ្ញុំ។
 • ប្រសិនបើលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ទាប់ពីពេលដែលនាងខ្ញុំទទួលបានការស្នើសុំសេវាកម្មជាផ្លូវការពីលោកអ្នករួច ឬក្នុងកំឡុងពេលដែលនាងខ្ញុំបានរៀបចំបែបបទដាក់ពាក្យស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ
 • ក្នុងករណីដែលលោកអ្នកមិនបានបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់
 • នៅពេលលោកអ្នកមិនឆ្លើយតបទៅនឹងសំនួរដែលចាំបាច់សំរាប់ការដាក់ពាក្យស្នើសុំឬក្នុងករណីដែលលោកអ្នកមិនបានចូលរួមសហការក្នុងការប្រគល់និងជួយប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់នីតិវិធី
 • នៅពេលដែលការិយាល័យអន្តោប្រវេសន៍ទាមទារឯកសារបន្ថែម ក៏ប៉ុន្តែលោកអ្នកបែរជាមិនអាចចូលរួមសហការជាមួយសំណើនោះបាន
 • ក្នុងករណីដែលលោកអ្នកដកពាក្យស្នើសុំដោយសំអាងទៅលើការសម្រេចចិត្តជាអត្តនោម័តិ
កំណត់សំគាល់ដទៃទៀត
 • ទាក់ទងទៅនឹងតម្លៃសេវាកម្មសម្រាប់ការបំពេញបែបបទ ចំពោះតម្លៃជើងសារសម្រាប់ការប្រមូលសំណុំឯកសារសំខាន់ៗផ្សេងៗ សោហ៊ុយចំណាយក្នុងការធ្វើដំណើរ ថ្លៃប្រៃសនីយ៍ និងថ្លៃសេវាបកប្រែជាដើមគឺមិនត្រូវបានរាប់បញ្ចូលទៅក្នុងតម្លៃសេវាកម្មឡើយ ដូច្នេះនាងខ្ញុំនឹងគណនាព្រមទាំងទូទាត់ពីលោកអ្នកនៅពេលក្រោយ។
 • ចំពោះលោកអ្នកដែលជ្រើសរើសយកគម្រោងជួយគាំទ្រពេញលេញ ក៏មានឯកសារមួយចំនួនដែលទាមទារអោយលោកអ្នកដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបអំពីបញ្ហានេះ និងសូមចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដល់នាងខ្ញុំ។
 • តម្លៃសេវាកម្មខាងលើនេះគឺគ្រាន់តែជាតម្លៃត្រួសៗដែលសមាមាត្រនឹងចំនួនប្រាក់បៀវត្សរ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ទាក់ទិនទៅនឹងតម្លៃសេវាកម្មពិតប្រាកដនោះ នាងខ្ញុំនឹងគណនានិងជម្រាបជូនអំពីការចំណាយសរុបដោយយោងទៅលើព័ត៌មានដែលសមស្របទៅនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។
無料メール相談はこちら
 • ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូ
 • សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ
 • សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច
សេវាកម្ម
岡田枝里行政書士事務所