លំហូរនៃការពិគ្រោះយោបល់និងពាក្យស្នើសុំសេវាកម្មជាផ្លូវការFLOW

លំហូរនៃការពិគ្រោះយោបល់និងពាក្យស្នើសុំសេវាកម្មជាផ្លូវការ

  • ទំនាក់ទំនងមកនាងខ្ញុំ

    STEP1ទំនាក់ទំនងមកនាងខ្ញុំ

    ពេលដែលលោកអ្នកបានទាក់ទងមកនាងខ្ញុំរួច នាងខ្ញុំនឹងឆ្លើយតបទៅលោកអ្នកវិញក្នុងរយៈពេលពី២-៣ថ្ងៃ(លើកលែងតែថ្ងៃអាទិត្យ・ថ្ងៃបុណ្យ)
    ប្រសិនបើផ្ញើអ៊ីម៉ែល សូមលោកអ្នកផ្ញើមកកាន់អាសយដ្ឋាននេះ
    ប្រសិនបើទំនាក់ទំនងតាមទូរស័ព្ទ សូមលោកអ្នកទាក់ទងមកលេខ 06-6136-6861

  • ការពិភាក្សា

    STEP2ការពិភាក្សា (ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូវបានគិតថ្លៃ)

    សូមលោកអ្នកធ្វើការណាត់ទុកជាមុន ទើបនាងខ្ញុំអាចនឹងមានលទ្ធភាពរិះរកពេលវេលាដើម្បីធ្វើការពិភាក្សាជាមួយលោកអ្នក។
    នាងខ្ញុំអាចធ្វើដំណើរទៅជួបលោកអ្នកតាមទីតាំងដែលងាយស្រួលសម្រាប់លោកអ្នកបានដោយឥតគិតថ្លៃ។
    ※មានតំបន់មួយចំនួនដែលនឹងត្រូវបានគិតថ្លៃសោហ៊ុយក្នុងការធ្វើដំណើរ ដូច្នេះរាល់ពេលដែលលោកអ្នកធ្វើការណាត់ជួប សូមធ្វើការត្រួតពិនិត្យជាមុនសិន។

  • 料金のご提示・お見積り

    STEP3ការកំណត់តម្លៃសេវាកម្ម

    អាស្រ័យលើអត្ថន័យនៃការពិគ្រោះយោបល់ នាងខ្ញុំនឹងពន្យល់អំពីនីតិវិធីដែលចាំបាច់ តារាងពេលវេលា និងតម្លៃសាវាកម្មជូនលោកអ្នក។ នៅពេលដែលលោកស្នើសុំការបម្រើសេវាកម្មពីរូបខ្ញុំ នាងខ្ញុំនឹងប៉ាន់ស្មានតម្លៃសេវាកម្មទាំងអស់ជូនលោកអ្នក។

  • សំណើសុំ / ការទូទាត់តម្លៃសេវាកម្មមួយផ្នែកក្នុងដំណាក់កាលដំបូង

    STEP4សំណើសុំ / ការទូទាត់តម្លៃសេវាកម្មមួយផ្នែកក្នុងដំណាក់កាលដំបូង

    ប្រសិនបើលោកអ្នកពេញចិត្តជាមួយនឹងព័ត៌មាននិងល័ក្ខខ័ណ្ឌក៏ដូចជាតម្លៃសេវាកម្ម សូមលោកអ្នកធ្វើការស្នើសុំសេវាកម្មជាផ្លូវការ។
    នៅពេលស្នើសុំជាផ្លូវការរួចហើយ សូមលោកអ្នកបង់តម្លៃសេវាកម្មមួយផ្នែកក្នុងដំណាក់កាលដំបូងជាមុនសិន។

  • ការចាប់ផ្ដើមបំពេញភារកិច្ច

    STEP5ការចាប់ផ្ដើមបំពេញភារកិច្ច

    ពេលដែលលោកអ្នកបានបង់តម្លៃសេវាកម្មមួយផ្នែកក្នុងដំណាក់កាលដំបូងរួចមក នាងខ្ញុំនឹងចាប់ផ្ដើមបំពេញភារកិច្ចជូនលោកអ្នក។
    រៀបចំឯកសារនិងប្រមូលសំណុំឯកសារដែលចាំបាច់សម្រាប់ការបំពេញបែបបទនៃនីតិវិធី។

  • បញ្ចប់ភារកិច្ចនិងការរាយការណ៍

    STEP6បញ្ចប់ភារកិច្ចនិងការរាយការណ៍

    សូមបង់ប្រាក់ដែលនៅសល់សម្រាប់តម្លៃសេវាកម្ម។
    ក្នុងពេលជាមួយគ្នានេះដែរ នាងខ្ញុំនឹងធ្វើការទូទាត់អំពីចំណាយជាក់ស្ដែងដែលចាំបាច់ដែលពាក់ព័ន្ធនឹងការបំពេញបែបបទនៃនីតិវិធី។
    បន្ទាប់ពីលោកអ្នកបានបង់តម្លៃសាវាកម្មដែលនៅសល់អោយមកនាងខ្ញុំគ្រប់ចំនួនរួច នាងខ្ញុំនឹងជូនឯកសារដែលបានរៀបចំក៏ដូចជាពាក្យស្នើសុំមួយចំនួន ព្រមទាំងប្រគល់សំណុំឯកសារដែលលោកអ្នកបានផ្ញើទុកនឹងនាងខ្ញុំជូនលោកអ្នកវិញ។
    នាងខ្ញុំនឹងរាយការណ៍ស្ដីអំពីស្ថានភាពនិងលទ្ធផលនៃការដាក់ពាក្យស្នើសុំជូនលោកអ្នកជាបន្តបន្ទាប់ផងដែរ។

ទំនុកចិត្តទាំង5

សារការីនារីដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសជាអ្នកជួយជ្រោមជ្រែងការងារក្នុងការបំពេញបែបបទនៃនីតិវិធីដោយផ្ទាល់។

ស្វាមីនាងខ្ញុំជាជនជាតិខ្មែរ។ នាងខ្ញុំក៏ធ្លាប់រស់នៅឯបរទេសពីមុនមកដែរ។
នាងខ្ញុំបានទទួលការពិគ្រោះយោបល់ស្ដីអំពីការស្នើសុំទិដ្ឋាការរបស់ជនបរទេសជាច្រើនដែលមានជាអាទិ៍ដូចជាការដាក់ពាក្យស្នើសុំទិដ្ឋាការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ទិដ្ឋាការសហព័ទ្ធ បែបបទនៃការស្នើសុំសិទ្ធិចូលសញ្ជាតិ និងការស្នើសុំសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ។ល។

នាងខ្ញុំនឹងប្រុងប្រយ័ត្នក៏ដូចជាធ្វើយ៉ាងណាដើម្បីពន្យល់លោកអ្នកអោយងាយស្រួលយល់។

នាងខ្ញុំមានវិញ្ញាបនបត្រគ្រូបង្រៀនភាសាជប៉ុន។
រាល់បែបបទនៃការស្នើសុំទិដ្ឋាការសម្រាប់ជនបរទេសប្រាកដជាមានពាក្យបច្ចេកទេសនិងពាក្យពិបាកដែលទាក់ទងនឹងផ្នែកច្បាប់មួយចំនួន ក៏ប៉ុន្តែសូមលោកអ្នកកុំមានការព្រួយបារម្ភអោយសោះ នាងខ្ញុំនឹងត្រិះរិះពិចារណារកមធ្យោបាយធ្វើយ៉ាងណាដើម្បីពន្យល់លោកអ្នកអោយងាយស្រួលយល់។

នាងខ្ញុំនឹងផ្តល់ជូននូវវិធីសាស្ត្រល្អប្រសើរដែលសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។

ចំពោះទិដ្ឋាការរបស់ជនបរទេសគឺមិនមែនមានន័យថា ប្រសិនបើលោកអ្នកទទួលបានម្ដងហើយ ប្រហែលជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ!!
រាល់ការបំពេញបែបបទដាក់ពាក្យស្នើសុំទិដ្ឋាការពីអតីតកាលអាចនឹងមានផលប៉ះពាល់ដល់ការដាក់ពាក្យស្នើសុំទិដ្ឋាការម្ដងទៀតនាពេលអនាគត។
នាងខ្ញុំនឹងផ្ដល់ជូននូវការប្រឹក្សានិងមធ្យោបាយដ៏ល្អបំផុតសម្រាប់លោកអ្នកក្នុងការផ្លាស់ប្តូរប្រភេទទិដ្ឋាការ ការស្នើសុំពន្យារសុពលភាពទិដ្ឋាការ ការស្នើសុំសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ ការស្នើសុំសិទ្ធិចូលសញ្ជាតិនាពេលអនាគត។

នាងខ្ញុំនឹងខិតខំបំពេញកិច្ចការប្រកបដោយស្មារតីប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់និងរហ័សទាន់ចិត្ត។

រាល់ពេលដែលលោកអ្នកបានស្នើសុំសេវាកម្មជាផ្លូវការពីនាងខ្ញុំរួច នាងខ្ញុំនឹងខិតខំប្រឹងប្រែងបំពេញការងារអោយបានរហ័សទាន់ចិត្តជូនលោកអ្នក។
ទោះបីជារហ័សទាន់ចិត្តយ៉ាងណាក៏ដោយ ប្រសិនបើមានកំហុសឆ្គងក៏អាចមានផលអាក្រក់ប៉ះពាល់ដល់ការបំពេញបែបបទនៃនីតិវិធីផងដែរ ដូច្នេះនាងខ្ញុំសូមសន្យាថានឹងខិតខំព្យាយាមបំពេញកិច្ចការជូនលោកអ្នកប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទំនួលខុសត្រូវខ្ពស់ជាទីបំផុត។

នាងខ្ញុំនឹងខិតខំរាយការណ៍ឱ្យបានត្រឹមត្រូវទាន់ពេលវេលាជូនលោកអ្នក។

ប្រសិនបើមានភាពចាំបាច់ នាងខ្ញុំនឹងរាយការណ៍ជាបន្តបន្ទាប់ស្ដីអំពីស្ថានភាពឬដំណើរប្រព្រឹត្តិទៅនៃការបំពេញបែបបទនីតិវិធី ព្រមទាំងលទ្ធផលនៃការដាក់ពាក្យស្នើសុំ ។ល។
ក្នុងកំឡុងពេលនៃការបំពេញបែបបទនីតិវិធី ប្រសិនបើលោកអ្នកមានការព្រួយបារម្ភឬមានចម្ងល់ណាមួយ សូមទំនាក់ទំនងមកនាងខ្ញុំគ្រប់ពេលវេលាដោយសេរី។

無料メール相談はこちら
  • ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូ
  • សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ
  • សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច
សេវាកម្ម
岡田枝里行政書士事務所