ចំពោះជនបរទេសដែលមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុន ពួកគេចាំបាច់ត្រូវដាក់ពាក្យស្នើសុំ “ទិដ្ឋាការការងារ” “ទិដ្ឋាការការងារ” មិនមែនជាពាក្យផ្លូវការដែលមានចែងនៅក្នុងច្បាប់នោះឡើយ។ ជាទូទៅពាក្យថា “ទិដ្ឋាការការងារ” នេះគ្រាន់តែជាពាក្យសាមញ្ញមួយដែលគេតែងតែប្រើប្រាស់សម្រាប់សម្គាល់ល័ក្ខខ័ណ្ឌស្នាក់នៅមួយប្រភេទដែលរាជរដ្ឋាភិបាលជប៉ុនបានធ្វើការអនុញ្ញាតដល់ជនបរទេសអោយមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។
នាពេលបច្ចុប្បន្ននេះល័ក្ខខ័ណ្ឌស្នាក់នៅដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាធរមានគឺមានសរុបទាំងអស់ចំនួន 27 ប្រភេទ ដែលក្នុងល័ក្ខខ័ណ្ឌស្នាក់នៅទាំងអស់នោះមិនមែនសុទ្ធតែជា “ទិដ្ឋាការការងារ” នោះទេ។ ដូចគ្នានេះផងដែរគឺមានការចាំបាច់ជាខ្លាំងដែលទាមទារអោយយើងត្រូវធ្វើការជ្រើសរើសប្រភេទការងារណាមួយដែលសមស្របតាមល័ក្ខខ័ណ្ឌស្នាក់នៅសម្រាប់ការដាក់ពាក្យស្នើសុំ “ទិដ្ឋាការការងារ” នៅក្នុងប្រទេសជប៉ុន។
ប្រសិនបើលោកអ្នកមិនអាចទទួលបាន “ទិដ្ឋាការការងារ” នោះទេ ទោះបីជាលោកអ្នកទទួលបានការអនុញ្ញាតអោយបម្រើការងារពីកន្លែងការងាររបស់លោកអ្នកយ៉ាងណាក៏ដោយ លោកអ្នកប្រាកដជាមិនអាចមានសិទ្ធិបម្រើការងារនៅក្នុងប្រទេសជប៉ុនបានឡើយ។ ដូច្នេះដើម្បីបំពេញបំណងរបស់លោកអ្នកដែលចង់បម្រើការងារនៅក្នុងប្រទេសជប៉ុនអោយទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្តនោះ ការិយាល័យនាងខ្ញុំមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។
នេះជាទិដ្ឋាការមួយប្រភេទសម្រាប់សិស្សនិសិ្សតបរទេសដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឬក៏សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈណាមួយនៅក្នុងប្រទេសជប៉ុន ដែលពួកគេមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុន។
ការងារដែលត្រូវបានរដ្ឋាភិបាលជប៉ុនអនុញ្ញាតអោយបម្រើការចំពោះលោកអ្នកដែលកាន់ប្រភេទទិដ្ឋាការនេះមានដូចជាការងារបកប្រែភាសាសម្រាប់វិស័យធុរកិច្ច អាហរ័ណនិងនីរហ័ណ ការងារដែលទាក់ទងនឹងប្រព័ន្ធវិទ្យាសាស្រ្តកុំព្យូទ័រ ការងារវិស្វករជាដើម។ ជនបរទេសដែលមានបំណងចង់បម្រើការងារនៅក្នុងប្រទេសជប៉ុនត្រូវជ្រើសរើសការងារដូចដែលមានចែងនៅសេចក្ដីខាងលើនេះ ដោយប្រើប្រាស់នូវជំនាញនិងបច្ចេកទេសដែលខ្លួនបានរៀនសូត្រពីមុនមកនៅសាកលវិទ្យាល័យឬក៏សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ចំពោះជនដែលត្រូវការប្រភេទទិដ្ឋាការនេះ ជាទូទៅគឺមានដូចជាចុងភៅជនជាតិបរទេសជាដើម។ ដើម្បីទទួលបាននូវទិដ្ឋាការប្រភេទនេះគឺទាមទារអោយពួកគេមានបទពិសោធន៍ក្នុងការងារច្រើនជាង 10 ឆ្នាំ។
ជនដែលអាចទទួលបាននូវប្រភេទទិដ្ឋាការជំនាញនិងបច្ចេកទេសនេះគឺជាចុងភៅជំនាញដែលបានបម្រើការងារនៅតាមភោជនីយដ្ឋានម្ហូបចិន ម្ហូបថៃ ម្ហូបវៀតណាម ម្ហូបឥណ្ឌា ・នេប៉ាល់ ម្ហូបកូរ៉េជាដើម។ ចំពោះចុងភៅជំនាញដែលបម្រើការងារនៅក្នុងភោជនីយដ្ឋានម្ហូបជប៉ុនឬតៀមស្រា គឺមិនអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទនេះបានឡើយ។
សម្រាប់ការផ្លាស់ប្តូរបុគ្គលិកពីការិយាល័យកណ្តាលនិងក្រុមហ៊ុនឧបសម្ព័ន្ធដែលមានទីតាំងស្ថិតនៅក្រៅប្រទេសអោយមកបម្រើការងារនៅការិយាល័យឬសាខានៅក្នុងប្រទេសជប៉ុន ឬក៏ចំពោះការធានានិងអញ្ជើញបុគ្គលិកបរទេសអោយមកបម្រើការងារនៅក្នុងប្រទេសជប៉ុននោះ លោកអ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការផ្ទេរកន្លែងការងារនៅក្នុងសហគ្រាសបាន។ ហើយលោកអ្នកក៏អាចបម្រើការងារក្នុងសកម្មភាពដែលត្រូវបានទទួលស្គាល់ដោយទិដ្ឋាការបច្ចេកវិទ្យា・ឯកទេសមនុស្សសាស្រ្ត・ការងារអន្ដរជាតិបានផងដែរ។
ទោះបីជាកំរិតវប្បធម៌មិនមែនជាកត្តាចាំបាច់ក៏ដោយ ចំពោះការបម្រើការងារនៅក្នុងប្រទេសជប៉ុនត្រូវបានកំណត់ដោយរយៈពេលជាក់លាក់ណាមួយ។ រីឯការបម្រើការងារធម្មតាដែលមានលក្ខណៈងាយស្រួលនោះគឺមិនត្រូវបានអនុញ្ញាតឡើយ។
ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញនិសិ្សតបរទេសពីសាកលវិទ្យាល័យនៅក្រៅប្រទេសណាមួយអោយមកបំពេញកម្មសិក្សាទៅក្នុងប្រទេសជប៉ុនហើយដែលសកម្មភាពទាំងអស់នេះជាផ្នែកមួយនៃកម្មវិធីសិក្សាដោយមានការទទួលស្គាល់ច្បាស់លាស់ជាផ្លូវការពីក្រេឌីតពីសំណាក់សាកលវិទ្យាល័យនោះ លោកអ្នកអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការបានដោយមិនមានបញ្ហាអ្វីទាំងអស់។
ប្រភេទទិដ្ឋាការដែលទទួលបានក្នុងគោលបំណងអញ្ចើញនិស្សិតអោយមកបំពេញកម្មសិក្សានៅក្នុងប្រទេសជប៉ុននេះត្រូវបានកំណត់ដោយយោងទៅលើរយៈពេលកម្មសិក្សានិងប្រាក់បៀវត្សរ៍ដែលនិសិ្សតទទួលបាន។ ប្រសិនបើការបំពេញកម្មសិក្សានោះគ្មានការផ្ដល់ប្រាក់បៀវត្សរ៍ជូនដល់និសិ្សតទេ យើងត្រូវរៀបចំបែបបទស្នើសុំប្រភេទទិដ្ឋាការសកម្មភាពដែលបានកំណត់។ ផ្ទុយទៅវិញក្នុងករណីដែលការបំពេញកម្មសិក្សានោះមានការផ្ដល់ប្រាក់បៀវត្សរ៍ជូនដល់និស្សិត យើងត្រូវរៀបចំបែបបទស្នើសុំប្រភេទទិដ្ឋាការផ្សព្វផ្សាយសកម្មភាពវប្បធម៌ឬក៏ប្រភេទទិដ្ឋាការស្នាក់នៅរយៈពេលខ្លី។
ផ្នែកការទូត ផ្លូវការ(មន្រ្តី) សាស្រ្ដាចារ្យ សិល្បៈ សាសនា ផ្សព្វផ្សាយព័ត៌មាន បច្ចេកទេសកម្រិតខ្ពស់ ការងារផ្នែកច្បាប់・គណនេយ្យ វេជ្ជសាស្រ្ត ស្រាវជ្រាវអប់រំ កំសាន្ត កម្មសិក្សាជំនាញនិងបច្ចេកទេស
គម្រោង | បែបបទនៃនីតិវិធី | តម្លៃ (យ៉េន+ពន្ធ) |
---|---|---|
គម្រោងទូទៅ សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់រួចផ្ញើមកកាន់ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស (ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 80,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 80,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំបន្តសុពលភាពស្នាក់នៅ) | 30,000 ※បន្ទាប់ពីផ្លាស់ប្ដូរការងាររួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 80,000 | |
គម្រោងជួយគាំទ្រពេញលេញ សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស (ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 130,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 130,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំដើម្បីបន្តសុពលភាពស្នាក់នៅ) | 45,000 ※បន្ទាប់ពីផ្លាស់ប្ដូរការងារ រួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 130,000 | |
គម្រោងតម្លៃសមរម្យ សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំណាយប្រាក់តែបនិ្តចបន្តួច។ | មានបំណងចង់អញ្ជើញនិងធានាជនបរទេសពីក្រៅប្រទេស (ដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ល័ក្ខខ័ណ្ឌស្នាក់នៅ) | 45,000 |
មានបំណងចង់ផ្លាស់ប្ដូរប្រភេទទិដ្ឋាការ (ដាក់ពាក្យស្នើសុំផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ) | 45,000 | |
មានបំណងចង់បន្តសុពលភាពទិដ្ឋាការនាពេលបច្ចុប្បន្ន (ដាក់ពាក្យស្នើសុំបន្តសុពលភាពស្នាក់នៅ) | 20,000 ※បន្ទាប់ពីផ្លាស់ប្ដូរការងាររួចមក លោកអ្នកមានបំណងចង់បន្តសុពលភាពទិដ្ឋាការគឺចំណាយ 45,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដូចដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែម | តម្លៃ(យ៉េន+ពន្ធ) |
---|---|
សម្រាប់ការធានាជនបរទេសអោយមកបម្រើការងារនៅឯក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មី | 30,000~ |
ការធានាជនបរទេសអោយមកបម្រើការងារសម្រាប់អាជីវកម្មឬផ្នែកដែលទើបនឹងបង្កើតថ្មីនៅឯក្រុមហ៊ុនដែលមានស្រាប់ | 20,000~ |
សម្រាប់ការធានាជនបរទេសអោយមកបម្រើការងារក្នុងល័ក្ខខ័ណ្ឌជានិយោជិតកិច្ចសន្យាការងារ និយោជិតដែលត្រូវបានបញ្ជូនមកធ្វើការ (Dispatched employee) | 15,000~ |
ធនធានមនុស្សកម្រិតខ្ពស់ | 20,000~ |
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ) | 30,000~ |
ផុតរយៈពេល 14 ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់ | 30,000~ |
ផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅលើ ស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។ |
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុន | ក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000 |
---|---|
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល (Statement of reasons) | 20,000~ |
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ (ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង) | 1ដង 10,000 |
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។ | មិនត្រូវការ:-10,000 ※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសលោកអ្នកដែរ។ |
ធ្វើដំណើរទៅយកកាតស្នាក់នៅជំនួសលោកអ្នក (ករណីដែលផ្លាស់ប្ដូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ) ※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសរូបលោកអ្នក។ | មិនត្រូវការ:-5,000 |
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក | 30,000~ |
រាយការណ៍ជំនួសរូបលោកអ្នកផ្ទាល់នៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍ | 10,000~ |
ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់) | 20,000~ |
មាតិកាសេវាកម្ម | គម្រោងទូទៅ | គម្រោងជួយគាំទ្រពេញលេញ | គម្រោងតម្លៃសមរម្យ | |
---|---|---|---|---|
1 | ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
2 | រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់។ | 〇 | 〇 | 〇 |
3 | ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន) | × | 〇 | × |
4 | រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
5 | សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល(Statement of reasons) | 〇 | 〇 | × |
6 | ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | 〇 |
7 | ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន | 〇 | 〇 | × |
8 | ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍ | 〇 | 〇 | × |
9 | ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តទៅនៃពាក្យស្នើសុំទិដ្ឋាការ | × | 〇 | × |
10 | ធ្វើដំណើរទៅទទួលលទ្ធផលជំនួសសាមីខ្លួន | 〇 | 〇 | × |
11 | ធ្វើដំណើរទៅទទួលកាតស្នាក់នៅ (ក្នុងករណីផ្លាស់ប្តូរល័ក្ខខ័ណ្ឌស្នាក់នៅ・បន្តសុពលភាពទិដ្ឋាការ) | 〇 | 〇 | × |
12 | ពិគ្រោះយោបល់ស្ដីអំពីដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យសុំទិដ្ឋាការជាមួយស្ថានទូតជប៉ុនឬក៏ការិយាល័យកុងស៊ុលជប៉ុននៅក្រៅប្រទេស (ក្នុងករណីដែលលោកអ្នកមានបំណងចង់ទទួលបានការបញ្ជាក់) | × | 〇 | × |
ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ក៏ប៉ុន្តែការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នរដ្ឋតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។
ជាអកុសលប្រសិនបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមទាំងធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖
※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។