ការស្នើសុំសិទ្ធិចូលសញ្ជាតិគឺអាស្រ័យទៅលើបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗដែលចង់ក្លាយខ្លួនជាពលរដ្ឋស្របច្បាប់ ព្រមទាំងទទួលបានសញ្ជាតិនៃប្រទេសជាក់លាក់ណាមួយ។ ប្រសិនបើជនបរទេសណាម្នាក់មានបំណងចង់ទទួលបានសញ្ជាតិជប៉ុន ហើយដើម្បីក្លាយខ្លួនជាពលរដ្ឋជប៉ុនស្របច្បាប់ម្នាក់នោះ បុគ្គលរូបនោះត្រូវតែរៀបចំបែបបទដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិជប៉ុន។
ការដាក់ពាក្យសុំស្នើសិទ្ធិចូលសញ្ជាតិជប៉ុនដោយសាមីខ្លួនផ្ទាល់គឺមានភាពលំបាកខ្លាំងណាស់។ ការដាក់ពាក្យស្នើសុំចូលសិទ្ធិសញ្ជាតិជប៉ុនគឺតម្រូវអោយមានឯកសារភ្ជាប់ជាច្រើន លើសពីនេះទៅទៀតរាល់ឯកសារដែលចាំបាច់សម្រាប់បុគ្គលម្នាក់ៗគឺលក្ខណៈខុសគ្នាទាំងស្រុង។
មានបញ្ហាមួយចំនួនដែលកើតឡើងជារឿយៗក្នុងពេលដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិជប៉ុន ឧទាហរណ៍លោកអ្នកត្រូវចំណាយពេលដ៏យូរក្នុងការរៀបចំបែបបទនៃនីតិវិធី ហើយម្យ៉ាងវិញទៀតឯកសារចាំបាច់មួយចំនួនត្រូវបានផុតសុពលភាពបើទោះបីជាលោកអ្នកឆ្លៀតពេលប្រមូលឯកសារទាំងនោះក្នុងកំឡុងពេលមួយដ៏មមាញឹកយ៉ាងណាក៏ដោយ។ ដូច្នេះហើយទើបបណ្ដាលអោយបុគ្គលមួយចំនួនសម្រេចចិត្តបោះបង់ចោលការដាក់ពាក្យសុំស្នើសិទ្ធិចូលសញ្ជាតិជប៉ុនពាក់កណ្ដាលទី ដោយសារតែបែបបទនៃនីតិវិធីមានការលំបាកយ៉ាងខ្លាំង។
ម្យ៉ាងវិញទៀតទោះបីជាការិយាល័យកិច្ចការច្បាប់ (the Legal Affairs Bureau) បានទទួលយកពាក្យស្នើសុំក៏ដោយ គឺមិនមែនមានន័យថាយើងអស់ក្ដីបារម្ភនោះឡើយ។ នៅថ្ងៃបន្ទាប់ប្រាកដជានឹងមានបញ្ហាមួយចំនួនដែលអាចនឹងកើតឡើង ឧទាហរណ៍ដូចជាការិយាល័យកិច្ចការច្បាប់ (the Legal Affairs Bureau) អាចនឹងទំនាក់ទំនងមកកាន់លោកអ្នកដោយទាមទារឱ្យលោកអ្នកដាក់ឯកសារបន្ថែម។ សូម្បីតែបន្ទាប់ពីពេលដែលលោកអ្នកទទួលបានការផ្ដល់សិទ្ធិចូលសញ្ជាតិជប៉ុនក៏ដោយ ក៏មាននីតិវិធីចាំបាច់ផ្សេងៗទៀតជាច្រើនដែលតម្រូវអោយលោកអ្នកបំពេញផងដែរ។
លោកអ្នកអាចផ្លាស់ប្តូរសញ្ជាតិតែម្ដងគត់នៅក្នុងឆាកជីវិតរបស់លោកអ្នក។ ដូច្នេះដើម្បីបំពេញបំណងលោកអ្នកដែលចង់បាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត ការិយាល័យនាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។
គម្រោង | បែបបទនៃនីតិវិធី | តម្លៃ (យ៉េន+ពន្ធ) |
---|---|---|
គម្រោងទូទៅ សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់ រួចផ្ញើមកកាន់ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។ | បុគ្គលិកក្រុមហ៊ុន【អ្នកដែលទទួលប្រាក់បៀរវត្សរ៍】 | 125,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន (សាជីវកម្មមួយ) ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ【អ្នកដែលទទួលប្រាក់ចំណូលពីវិស័យជំនួញ】 | 145,000 | |
【ផែនការបន្ថែម】 សម្រាប់បន្ថែមសមាជិកគ្រួសារម្នាក់ទៀតដែលរស់នៅជាមួយលោកអ្នកផ្ទាល់ សម្រាប់បន្ថែមទៅលើម្ចាស់គ្រប់គ្រងក្រុមហ៊ុនម្នាក់ទៀត | 35,000 35,000 | |
គម្រោងជួយគាំទ្រពេញលេញ សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។ នាងខ្ញុំនឹងប្រមូលសំណុំឯកសារណាដែលចាំបាច់ជំនួសលោកអ្នក។ | បុគ្គលិកក្រុមហ៊ុនបុគ្គលិកក្រុមហ៊ុន【អ្នកដែលទទួលប្រាក់បៀរវត្សរ៍】 | 165,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន (សាជីវកម្មមួយ) ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ【អ្នកដែលទទួលប្រាក់ចំណូលពីវិស័យជំនួញ】 | 215,000 | |
【追加プラン】 សម្រាប់បន្ថែមសមាជិកគ្រួសារម្នាក់ទៀតដែលរស់នៅជាមួយលោកអ្នកផ្ទាល់ សម្រាប់បន្ថែមទៅលើម្ចាស់គ្រប់គ្រងក្រុមហ៊ុនម្នាក់ទៀត | 45,000 55,000 | |
គម្រោងតម្លៃសមរម្យ សម្រាប់អស់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។ ※សូមលោកអ្នកបង់ប្រាក់អោយបានគ្រប់ចំនួនទាំងអស់នៅពេលដែលស្នើសុំសេវាកម្មជាផ្លូវការ។ | បុគ្គលិកក្រុមហ៊ុន【អ្នកដែលទទួលប្រាក់បៀរវត្សរ៍】 | 65,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន (សាជីវកម្មមួយ) ម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ【អ្នកដែលទទួលប្រាក់ចំណូលពីវិស័យជំនួញ】 | 75,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនរួមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែម | តម្លៃ(យ៉េន+ពន្ធ) |
---|---|
ក្នុងករណីដែលលោកអ្នកមានសមាជិកគ្រួសារផ្សេងទៀតនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សាក្រៅពីសមាជិកគ្រួសារដែលរស់នៅជាមួយគ្នានាពេលបច្ចុប្បន្ន (ឧទាហរណ៍ ៖ នៅប្រទេសកំណើតរបស់លោកអ្នកមានឪពុកម្ដាយបងប្អូនបង្កើតដែលឋិតនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សារបស់លោកអ្នក) | 10,000~ |
ក្នុងករណីដែលលោកអ្នកមិនបានចុះបញ្ជីបង់ប្រាក់សោធននិវត្តន៏ឬក៏មិនបានបង់ប្រាក់សោធននិវត្តន៏តាមកាលកំណត់ (ក្នុងឆ្នាំកន្លងមក) | 10,000~ |
ក្នុងករណីដែលលោកអ្នកបានល្មើសនឹងច្បាប់ចរាចរណ៍ច្រើនលើកច្រើនសារ | 10,000~ |
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំនិរទេសឱ្យចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល | 50,000~ |
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ) | 20,000~ |
ផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។ |
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុន ភាសាកូរ៉េ | ក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន 1,000 2,000 |
---|---|
រៀបចំឯកសារដែលរៀបរាប់អំពីហេតុផល (Draft text of motivational documents) | 20,000~ |
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ (ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង) | 1ដង:10,000 |
ធ្វើដំណើរទៅដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិនៅការិយាល័យកិច្ចការច្បាប់ (the Legal Affairs Bureau) ជាមួយលោកអ្នក | ជម្រើសបន្ថែម: 15,000 មិនត្រូវការ:-15,000 |
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក ជនជាតិកូរ៉េ | 45,000~ 30,000~ |
ពិភាក្សាអំពីបែបបទនៃនីតិវិធីសម្រាប់បញ្ជាក់ការបាត់បង់សញ្ជាតិដើមក្រោយពេលដែលលោកអ្នកទទួលបានសិទ្ធិចូលសញ្ជាតិជប៉ុន។ | 20,000~ |
មាតិកាសេវាកម្ម | គម្រោងទូទៅ | គម្រោងជួយគាំទ្រពេញលេញ | គម្រោងតម្លៃសមរម្យ | |
---|---|---|---|---|
1 | ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំសិទ្ធិទ្ធចូលសញ្ជាតិ | 〇 | 〇 | × |
2 | រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់ | 〇 | 〇 | 〇 |
3 | ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន) | × | 〇 | × |
4 | រៀបចំឯកសារសម្រាប់ការដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិ | 〇 | 〇 | × |
5 | រៀបចំឯកសារដែលរៀបរាប់អំពីហេតុផល (Draft text of motivational documents) | 〇 | 〇 | × |
6 | ត្រួតពិនិត្យសំណុំឯកសារសម្រាប់ការដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិ | 〇 | 〇 | 〇 |
7 | ធ្វើដំណើរទៅដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិនៅការិយាល័យកិច្ចការច្បាប់ (the Legal Affairs Bureau) ជាមួយលោកអ្នក | × | 〇 | × |
8 | ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យកិច្ចការច្បាប់ (the Legal Affairs Bureau) | 〇 | 〇 | × |
ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយដំណើរប្រព្រឹត្តិទៅនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាបុគ្គលតែមួយរូបគត់ដែលមានសិទ្ធិវិនិច័្ឆយសម្រេចថាអនុញ្ញាតឬក៏មិនអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំសិទ្ធិចូលសញ្ជាតិជប៉ុន អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា“លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះឡើយ។
ជាអកុសលប្រសិនបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖