សេវាកម្មSERVICE

ទិដ្ឋាការបង្កើត・គ្រប់គ្រងធុរកិច្ច

គ្រោងការណ៍សេវាកម្ម

ទិដ្ឋាការបង្កើត・គ្រប់គ្រងធុរកិច្ច

ចំពោះជនបរទេសដែលមានបំណងចង់បើកក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនគឺមានភាពចាំបាច់ដែលតម្រូវអោយពួកគេមានទិដ្ឋាការគ្រប់គ្រងធុរកិច្ច។ មិនថាពួកគេបានបង្កើតក្រុមហ៊ុនរួចហើយក៏ដោយ ប្រសិនបើពួកគេគ្មានទិដ្ឋាការគ្រប់គ្រងធុរកិច្ចទេ ជនបរទេសដែលជាអ្នកធុរកិច្ចទាំងនោះប្រាកដជាមិនអាចមានសិទ្ធិប្រកបអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសជប៉ុនបានឡើយ។

លើសពីនេះទៀតដោយយោងទៅលើល័ក្ខខ័ណ្ឌមួយចំនួននៃប្រភេទទិដ្ឋាការនេះ ចំពោះនីតិវិធីសម្រាប់ជនបរទេសដែលមានបំណងចង់បង្កើតក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនគឺមានលក្ខណៈខុសប្លែកពីគ្នាពីនីតិវិធីសម្រាប់ជនជាតិជប៉ុនដែលមានបំណងចង់បង្កើតក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន។ ប្រសិនបើពួកគេចេះតែបង្កើតក្រុមហ៊ុនដោយមិនបានយល់ដឹងអំពីនីតិវិធីទាំងអស់នេះទេ ពួកគេអាចនឹងប្រឈមមុខនឹងស្ថានភាពអាក្រក់មួយចំនួនដែលស្ថាប័នពាក់ព័ន្ធប្រាកដជាមិនអាចផ្ដល់ទិដ្ឋាការដល់ពួកគេបានឡើយ។ ជាអកុសលប្រសិនបើពួកគេជួបប្រទះនឹងស្ថានភាពដូចដែលបានជម្រាបជូនខាងលើនេះពិតមែន ទោះបីជាពួកគេបង្កើតក្រុមហ៊ុនដោយវិនិយោគនិងចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏គ្មានន័យអ្វីសម្រាប់ពួកគេដែរ។

ចំពោះបែបបទនៃនីតិវិធីសម្រាប់ការបង្កើតក្រុមហ៊ុនឬសហគ្រាស លោកអ្នកចាំបាច់ត្រូវតែគិតពិចារណាអំពីការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ចឱ្យបានហ្មត់ចត់និងល្អិតល្អន់ ព្រមទាំងបន្តដំណើរការនេះប្រកបដោយភាពប្រុងប្រយ័ត្នជានិច្ច។ នៅការិយាល័យរបស់នាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។

តម្លៃសេវាកម្ម

គម្រោងសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច・បង្កើតក្រុមហ៊ុន

ចំពោះលោកអ្នកដែលមានបំណងចង់បង្កើតក្រុមហ៊ុន នាងខ្ញុំសូមណែនាំគម្រោងដូចខាងក្រោមនេះ!

នាងខ្ញុំនឹងជួយជ្រោមជ្រែងតាំងពីដើមរហូតដល់ចប់ដែលចាប់ផ្ដើមពីការបង្កើតក្រុមហ៊ុនរហូតដល់ការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច។

 តម្លៃ(យ៉េន+ពន្ធ)សរុប(យ៉េន+ពន្ធ)
បង្កើតក្រុមហ៊ុន
ក្រុមហ៊ុនរួមហ៊ុន (រៀបចំសរសេរនិងបញ្ជាក់យឋាភូតលើលក្ខន្តិកៈក្រុមហ៊ុនជាដើម)
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត(រៀបចំសរសេរយឋាភូតលើលក្ខន្តិកៈក្រុមហ៊ុនជាដើម)
30,000200,000
បែបបទនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ
【ការអញ្ជើញនិងធានាពីបរទេស・ការផ្លាស់ប្តូរទិដ្ឋាការ】
170,000

※ការចុះបញ្ជីបង្កើតក្រុមហ៊ុននឹងត្រូវបានអនុវត្តដោយអ្នករៀបរៀងឯកសារច្បាប់ (Judicial Scrivener) ។

※ចំពោះកម្រៃសេវាកម្មចុះបញ្ជីដោយអ្នករៀបរៀងឯកសារច្បាប់ (Judicial Scrivener) (ប្រហែល 90,000 យ៉េន + ពន្) និងរាល់ការចំណាយជាក់ស្តែងនានាដូចជាកម្រៃជើងសារសម្រាប់បញ្ជាក់យឋាភូតលើលក្ខន្តិកៈក្រុមហ៊ុន (the Articles of Incorporation) (50,000 យ៉េន) ថ្លៃតែមសម្រាប់បិទពីលើយឋាភូត (the Articles of Incorporation) (តម្លៃ40,000យ៉េន។ ប្រសិនក្នុងករណីដែលបានបញ្ជាក់តាមប្រព័ន្ធអេឡិចត្រូនិកនោះគឺលោកអ្នកមិនចាំបាច់ចំណាយទេ) ថ្លៃចេញវិញ្ញាបនបត្រ (ប្រហែល 2000 យ៉េន) ពន្ធសម្រាប់ចុះបញ្ជីអាជ្ញាប័ណ្ណក្នុងពេលដែលដាក់ពាក្យស្នើសុំបង្កើតក្រុមហ៊ុន (សម្រាប់ក្រុមហ៊ុនរួមភាគហ៊ុនចំណាយ 150,000 យ៉េន។ សម្រាប់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតចំណាយ 60,000 យ៉េន) ជាដើមនោះត្រូវបានទាមទារនិងគណនាទូទាត់ដាច់ដោយឡែកពីចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើ។

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

គម្រោងនៃការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច【ការអញ្ជើញនិងធានាពីបរទេស・ការផ្លាស់ប្តូរទិដ្ឋាការ】

ចំពោះលោកអ្នកដែលបានបង្កើតក្រុមហ៊ុនរួចហើយ។

នាងខ្ញុំនឹងជួយជ្រោមជ្រែងចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច។

 តម្លៃ(យ៉េន+ពន្ធ)
បែបបទនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ

【ការអញ្ជើញនិងធានាពីបរទេស・ការផ្លាស់ប្តូរទិដ្ឋាការ】

175,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

គម្រោងនៃការដាក់ពាក្យសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច【បន្តសុពលភាពទិដ្ឋាការ】
 តម្លៃ(យ៉េន+ពន្ធ)
ការដាក់ពាក្យស្នើសុំទិដ្ឋាការ

【បន្តសុពលភាពទិដ្ឋាការ】

50,000

※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។

ការគណនាបន្ថែមទៅលើកម្រិតដែលពិបាក

ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។

ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែមតម្លៃ (យ៉េន+ពន្ធ)
ក្នុងករណីដែលទូទាត់ប្រាក់ខាតបង់ (រៀបចំសរសេរផែនការធុរកិច្ច)30,000~
ក្នុងករណីម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ50,000~
ក្នុងករណីដែលបានដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ឬក៏អ្នកផ្សេងដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយប្រសើរឡើងវិញ)30,000~
ផុតរយៈពេល14ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់30,000~
ផ្សេងៗ
  ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ជម្រើសបន្ថែម
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុនក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000
ធ្វើដំណើរទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅឆ្ងាយ
(ចំណាយពេលលើស1ម៉ោងដើម្បីធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នកស្នាក់នៅ)
1ដង:10,000
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសរូបលោកអ្នក(ទាក់ទងនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន)30,000~
ការស្នើសុំអាជ្ញាប័ណ្ណគ្រប់ប្រភេទ
  ※ប៉ាន់ប្រមាណអំពីតម្លៃដោយឡែកពីគ្នា។
(ដើម្បីប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន ហាងលក់សម្ភារៈមួយទឹក ហាងលក់ទំនិញរួចពន្ធ គឺមានភាពចាំបាច់ដែលទាមទារអោយមានការស្នើសុំអាជ្ញាប័ណ្ណជាដាច់ខាត។ មុននឹងឈានទៅដល់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ លោកអ្នកត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការជាមុនសិន។)
របៀបនិងពេលកំណត់ដែលត្រូវបង់ប្រាក់
របៀបបង់ប្រាក់
ផ្ទេរតាមធនាគារឬអាចបង់សាច់ប្រាក់សុទ្ធ
(ចំពោះតម្លៃសេវាផ្ទេរប្រាក់ លោកអ្នកជាអ្នកចំណាយដោយផ្ទាល់។ )
ពេលកំណត់បង់ប្រាក់
បង់ប្រាក់ជា2ដំណាក់
(ពេលចាប់ផ្ដើមការងារនិងពេលដែលឯកសារត្រូវបានរៀបចំរួចរាល់)

មាតិកាសេវាកម្ម (គម្រោងដាក់ពាក្យសុំទិដ្ឋាការ)

  • 1、ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការ
  • 2、រៀបចំបញ្ជីឯកសារដែលចាំបាច់
  • 3、រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
  • 4、សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល (Statement of Reasons)
  • 5、ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ
  • 6、ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន
  • 7、ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍
  • 8、ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តិទៅនៃពាក្យស្នើសុំ
  • 9、ធ្វើដំណើរទៅទទួលលទ្ធផលជំនួសសាមីខ្លួន
  • 10、ធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសសាមីខ្លួន (ក្នុងករណីមានការផ្លាស់ប្តូរ ・បន្តសុពលភាព)។
ប៉ុន្តែប្រសិនពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ…

ដើម្បីបំពេញបំណងលោកអ្នក ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបាននូវលទ្ធផលវិជ្ជមាន100%” នោះឡើយ។

ក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលត្រូវបានគេបដិសេធនោះ ហើយព្រមទាំងធ្វើការឆ្លើយតបនិងដោះស្រាយបញ្ហាតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖

  1. ប្រសិនបើអាចវិនិច្ឆ័យអោយឃើញថាអាចកែខៃស្ថានភាពអោយមានលក្ខណៈប្រសើរឡើងវិញបាននោះ នាងខ្ញុំនឹងជួយជ្រោមជ្រែងក្នុងការដាក់ពាក្យស្នើសុំម្ដងទៀតដោយឥតគិតថ្លៃ។
  2. ចំពោះតម្លៃសាវាកម្មដែលលោកអ្នកបានបង់រួចហើយនោះ នាងខ្ញុំនឹងបង្វិលទឹកប្រាក់ដែលនៅសល់ប្រគល់ជូនលោកអ្នកវិញបន្ទាប់ពីនាងខ្ញុំបានគណនាទូទាត់រាល់ការចំណាយសម្រាប់រៀបចំសំណុំឯកសារនានាព្រមទាំងការចំណាយជាក់ស្តែងសម្រាប់នីតិវិធី។

※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។

  • (ឧទាហរណ៍)
  • ករណីដែលព្យាយាមលាក់បាំងចំនុចណាមួយមិនល្អដែលប្រាស់ចាកពីការពិត
  • ករណីដែលដាក់ពាក្យស្នើសុំដោយប្រាប់ព័ត៌មានភូកកុហកក្លែងបន្លំការពិត
  • ក្នុងករណីដែលលោកអ្នកបានដាក់ឯកសារក្លែងបន្លំមកអោយការិយាល័យរបស់នាងខ្ញុំ
  • ប្រសិនបើលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយបន្ទាប់ពីពេលដែលនាងខ្ញុំទទួលបានការស្នើសុំជាផ្លូវការពីលោកអ្នករួចហើយ ឬក្នុងកំឡុងពេលដែលនាងខ្ញុំបានរៀបចំបែបបទដាក់ពាក្យស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ
  • ក្នុងករណីដែលលោកអ្នកមិនបានបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់
  • នៅពេលលោកអ្នកមិនឆ្លើយតបទៅនឹងសំនួរដែលចាំបាច់សំរាប់ការដាក់ពាក្យស្នើសុំឬក្នុងក្នុងករណីដែលលោកអ្នកមិនសហការក្នុងការម្រគល់និងជួយប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់សម្រាប់នីតិវិធី
  • នៅពេលខាងការិយាល័យអន្តោប្រវេសន៍ទាមទារឯកសារបន្ថែម ក៏ប៉ុន្តែលោកអ្នកមិនអាចសហការជាមួយសំណើនោះបាន
  • ក្នុងករណីដែលលោកអ្នកដកពាក្យស្នើសុំដោយសំអាងទៅលើការសម្រេចចិត្តជាអត្តនោម័តិ។
កំណត់សំគាល់ដទៃទៀត
  • ទាក់ទងទៅនឹងតម្លៃសេវាកម្មនៃការបំពេញបែបបទ ចំពោះតម្លៃជើងសារសម្រាប់ការប្រមូលសំណុំឯកសារសំខាន់ៗផ្សេងៗ សោហ៊ុយចំណាយក្នុងការធ្វើដំណើរ ថ្លៃប្រៃសនីយ៍ និងថ្លៃសេវាបកប្រែជាដើមគឺមិនត្រូវបានរាប់បញ្ចូលក្នុងតម្លៃសេវាកម្មឡើយ ដូច្នេះនាងខ្ញុំនឹងគណនាព្រមទាំងទូទាត់ពីលោកអ្នកនៅពេលក្រោយ។
  • ចំពោះលោកអ្នកដែលជ្រើសរើសយកគម្រោងជួយគ្រាំទ្រពេញលេញ ក៏មានឯកសារមួយចំនួនដែលទាមទារអោយលោកអ្នកដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ផងដែរ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបអំពីបញ្ហានេះ និងសូមចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការដល់នាងខ្ញុំ។
  • តម្លៃសេវាកម្មខាងលើនេះគឺគ្រាន់តែជាតម្លៃត្រួសៗដែលសមាមាត្រនឹងចំនួនប្រាក់បៀវត្សរ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ទាក់ទិនទៅនឹងតម្លៃសេវាកម្មពិតប្រាកដនោះ នាងខ្ញុំនឹងគណនាក៏ដូចជាជម្រាបជូនអំពីការចំណាយសរុបដោយយោងទៅលើព័ត៌មានដែលសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។
無料メール相談はこちら
  • ចំពោះការពិភាក្សារយៈពេល 60 នាទីលើកដំបូងគឺមិនត្រូ
  • សំរាប់អតិថិជនដែលជាបុគ្គលម្នាក់ៗ
  • សំរាប់អតិថិជនដែលជាម្ចាស់សហគ្រាស・អ្នកធុរកិច្ច
សេវាកម្ម
岡田枝里行政書士事務所