ប្រសិនបើចាប់ពីពេលនេះតទៅលោកអ្នកដែលមានបំណងចង់រស់នៅក្នុងប្រទេសជប៉ុនជារៀងរហូត តើលោកអ្នកមានដែលបានជ្រាបអំពីប្រភេទទិដ្ឋាការសម្រាប់អ្នកស្នាក់នៅជាអចិន្ត្រៃយ៍ដោយមិនចាំបាច់ស្នើសុំបន្តសុពលភាពទិដ្ឋាការឬគ្មានការរឹតបន្តឹងព្រំដែនការងារដែរឬទេ?
អ្នកស្នាក់នៅជាអចិន្រ្តៃយ៍គឺជាជនបរទេសមួយចំនួនតូចដែលត្រូវបានផ្តល់ការស្នាក់នៅជាអចិន្រ្តៃយ៍ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ដែលពួកគេបានដាក់ពាក្យស្នើសុំសិទ្ធស្នាក់នៅជាអចិន្រ្តៃយ៍តាមផ្លូវច្បាប់ ហើយអាចបន្តការរស់នៅក្នុងប្រទេសជប៉ុនបានជារៀងរហូត។
ជាគុណសម្បត្តិសម្រាប់លោកអ្នកដែលកាន់ប្រភេទទិដ្ឋាការជនស្នាក់នៅជាអចិន្រ្តៃយ៍នេះ ឧទាហរណ៍រាល់សកម្មភាពការងាររបស់លោកអ្នកគឺមិនត្រូវបានរឹតបន្តឹងទៅលើព្រំដែនការងារនោះឡើយ ដូច្នេះបានសេចក្ដីថាលោកអ្នកអាចបម្រើការងារនិងវីជ្ជាជីវៈប្រភេទណាក៏បានដែរអោយតែស្របច្បាប់ (ចំពោះប្រភេទការងារណាដែលមិនបំពានច្បាប់នៃប្រទេសជប៉ុនតែប៉ុណ្ណោះ។ ) ។ លើសពីនេះទៀតដោយសាររយៈពេលនៃការស្នាក់នៅនឹងមិនត្រូវបានកំណត់នោះ លោកអ្នកក៏មិនចាំបាច់បន្តទិដ្ឋាការរបស់លោកអ្នកផងដែរ (ប្រសិនបើក្នុងករណីដែលលោកអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយដែលរដ្ឋាភិបាលជប៉ុនសម្រេចអោយនិរទេសរូបលោកអ្នកចាកចេញពីប្រទេសជប៉ុននោះ រដ្ឋាភិបាលជប៉ុននឹងធ្វើការដកហូតសិទ្ធិព្រមទាំងទិដ្ឋាការស្នាក់នៅជាអចិន្រ្តៃយ៍ពីលោកអ្នក។) ។
សម្រាប់លោកអ្នកគ្រប់ៗរូបដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនអស់រយៈកាលជាយូរដោយកាន់ទិដ្ឋាការការងារឬទិដ្ឋាការស្នាក់នៅក្នុងគ្រួសាររួមគ្នា ព្រមទាំងលោកអ្នកទាំងអស់គ្នាដែលមានបំណងនឹងរស់នៅក្នុងប្រទេសជប៉ុនអស់មួយជីវិតដោយមានស្វាមី (ភរិយា) ជាជនជាតិជប៉ុនឬក៏ជនដែលមានស្វាមី (ភរិយា) ដែលស្វាមី (ភរិយា) គាត់នោះជាជនដែលកាន់ប្រភេទទិដ្ឋាការអ្នកស្នាក់នៅជាអចិន្រ្តៃយ៍ នាងខ្ញុំសូមផ្តល់ការណែនាំជូនលោកអ្នកអោយដាក់ពាក្យស្នើសុំទិដ្ឋាការអ្នកស្នាក់នៅជាអចិន្រ្តៃយ៍ ដើម្បីបន្តការរស់នៅក្នុងជីវភាពមួយដែលប្រកបដោយស្ថិរភាពនៅក្នុងប្រទេសជប៉ុន។
ចំពោះជនបរទេសដែលទើបនឹងមកពីបរទេសហើយមករស់នៅក្នុងប្រទេសជប៉ុនជាលើកដំបូងនោះគឺមិនអាចមានសិទ្ធិដាក់ពាក្យស្នើសុំទិដ្ឋាការអ្នកស្នាក់នៅជាអចិន្ត្រៃយ៍បានទេ។ តាមផ្លូវច្បាប់ជាទូទៅចំពោះជនបរទេសដែលកំពុងកាន់ទិដ្ឋាការផ្សេងទៀតហើយបានស្នាក់នៅក្នុងប្រទេសជប៉ុនអស់រយៈកាល 10 ឆ្នាំឬក៏លើសពីនេះ ទើបពួកគេមានសិទ្ធិអាចដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍បាន (ការកំណត់ស្ដីអំពីរយៈពេលស្នាក់នៅគឺមានលក្ខណៈខុសគ្នាបន្តិចបន្តួចដោយអាស្រ័យទៅលើប្រភេទទិដ្ឋាការនិមួយៗ។ )។
លើសពីនេះទៅទៀតក៏មានល័ក្ខខ័ណ្ឌចាំបាច់មួយចំនួនទៀតសម្រាប់ទទួលបាននូវលទ្ធផលវិជ្ជមានក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍នេះផងដែរ ។ ចំពោះការប្រមូលសំណុំឯកសារដែលចាំបាច់និងការរៀបចំសរសេរឯកសារនានាដែលពាក់ព័ន្ធ ប្រសិនបើលោកអ្នកបានដាក់ពាក្យស្នើសុំសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ដោយពុំបានជ្រាបពីចំណុចសំខាន់ៗក៏ដូចជាប្រការមួយចំនួនដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់នោះទេ ពាក្យស្នើសុំរបស់លោកអ្នកប្រាកដជាត្រូវបានការិយាល័យអន្តោប្រវេសន៍នៃប្រទេសជប៉ុនបដិសេធជាមិនខានឡើយ។
ដូច្នេះដើម្បីបំពេញបំណងលោកអ្នកដែលចង់បាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្តនោះ ការិយាល័យនាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវ និងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។
គម្រោង | បែបបទនៃនីតិវិធី | តម្លៃ (យ៉េន+ពន្ធ) |
---|---|---|
គម្រោងទូទៅ សូមលោកអ្នកប្រមូលឯកសារដែលចាំបាច់ រួចផ្ញើមកកាន់ការិយាល័យនាងខ្ញុំ។ នាងខ្ញុំនឹងរៀបចំឯកសារជូនលោកអ្នកនៅការិយាល័យនាងខ្ញុំដោយផ្ទាល់។ | បុគ្គលិកក្រុមហ៊ុន | 120,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន | 130,000 | |
គម្រោងជួយជួយគាំទ្រពេញលេញ សម្រាប់លោកអ្នកដែលមានបំណងចង់ចំណាយពេលវេលាតិចតួចបំផុត។ | បុគ្គលិកក្រុមហ៊ុន | 140,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន | 150,000 | |
គម្រោងតម្លៃសមរម្យ សម្រាប់លោកអ្នកដែលមានបំណងចង់ចំនាយប្រាក់តែបនិ្តចបន្តួច។ | បុគ្គលិកក្រុមហ៊ុន | 50,000 |
អ្នកគ្រប់គ្រងឬមន្រ្តីក្រុមហ៊ុន | 60,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកផ្ទាល់នោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន10,000យ៉េនរួមទាំងពន្ធ ទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមនឹងតម្លៃសេវាកម្មដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែម | តម្លៃ(យ៉េន+ពន្ធ) |
---|---|
ក្នុងករណីដែលមានសមាជិកគ្រួសារផ្សេងទៀតនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សាក្រៅពីសមាជិកគ្រួសារដែលរស់នៅជាមួយគ្នានាពេលបច្ចុប្បន្ន (ឧទាហរណ៍ ៖ នៅប្រទេសកំណើតមានឪពុកម្ដាយបងប្អូនបង្កើតដែលត្រូវនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សា) | 10,000~ |
ក្នុងករណីដែលលោកអ្នកត្រូវបានបង្ខំនិរទេសឱ្យចាកចេញពីប្រទេសជប៉ុនដោយកំហុសឆ្គងណាមួយពីអតីតកាល | 50,000~ |
ក្នុងករណីដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំដោយផ្ទាល់ឬអ្នកផ្សេងបានដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចហើយគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយបានប្រសើរឡើងវិញ) | 30,000~ |
ផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលនិមួយៗ។ |
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុន | ក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000 |
---|---|
សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់អំពីហេតុផល (Statement of reasons) | 20,000~ |
ទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅនៅតំបន់ឆ្ងាយ (ធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នករស់នៅដែលត្រូវចំណាយពេលលើសពី1ម៉ោង) | 1ដង:10,000 |
ដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសលោកអ្នក។ | មិនត្រូវការ:-10,000 ※ក្នុងករណីដែលលោកអ្នកមិនត្រូវការសេវាកម្មនេះ នាងខ្ញុំនឹងមិនជូនដំណឹងអំពីលទ្ធផល ហើយក៏មិនធ្វើដំណើរទៅទទួលយកកាតស្នាក់នៅជំនួសលោកអ្នកទេ។ |
ធ្វើដំណើរទៅយកប័ណ្ណស្នាក់នៅជំនួសលោកអ្នក(ករណីដែលផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នឬក៏បន្តសុពលភាពទិដ្ឋាការ) ※ករណីដែលដាក់ពាក្យស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ជំនួសរូបលោកអ្នក។ | មិនត្រូវការ:-5,000 |
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសលោកអ្នក | 30,000~ |
រាយការណ៍ជំនួសរូបលោកអ្នកផ្ទាល់នៅក្នុងករណីដែលលោកអ្នកមិនបានរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍ | 10,000~ |
មាតិកាសេវាកម្ម | គម្រោងទូទៅ | គម្រោងជួយគាំទ្រពេញលេញ | គម្រោងតម្លៃសមរម្យ | |
---|---|---|---|---|
1 | ពិគ្រោះយោបល់ដោយឥតគិតថ្លៃស្ដីអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
2 | រៀបចំបញ្ជីឯកសារដែលត្រូវការចាំបាច់។ | 〇 | 〇 | 〇 |
3 | ប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ជំនួសសាមីខ្លួន (ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន) | × | 〇 | × |
4 | រៀបចំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | × |
5 | សរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ហេតុផល(Statement of reasons) | 〇 | 〇 | × |
6 | ត្រួតពិនិត្យសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការ | 〇 | 〇 | 〇 |
7 | ដាក់ពាក្យស្នើសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ជំនួសសាមីខ្លួន | 〇 | 〇 | × |
8 | ឆ្លើយតបទៅនឹងកម្រងសំណួរក៏ដូចជាការស្នើសុំឯកសារបន្ថែមពីការិយាល័យអន្តោប្រវេសន៍ | 〇 | 〇 | × |
9 | ពិនិត្យនិងរាយការណ៍ស្ដីអំពីដំណើរការប្រព្រឹត្តិទៅនៃពាក្យស្នើសុំទិដ្ឋាការ | × | 〇 | × |
10 | ធ្វើដំណើរទៅយកលទ្ធផលជំនួសសាមីខ្លួន | 〇 | 〇 | × |
11 | ធ្វើដំណើរទៅទទួលកាតស្នាក់នៅ | 〇 | 〇 | × |
ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយការដំណើរការនៃការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ ការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបានលទ្ធផលវិជ្ជមាន100%” នោះទេ។
ជាអកុសលបើក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលគេបដិសេធនោះ ហើយព្រមធ្វើការឆ្លើយតបតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖
※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។