ចំពោះជនបរទេសដែលមានបំណងចង់បើកក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនគឺមានភាពចាំបាច់ដែលតម្រូវអោយពួកគេមានទិដ្ឋាការគ្រប់គ្រងធុរកិច្ច។ មិនថាពួកគេបានបង្កើតក្រុមហ៊ុនរួចហើយក៏ដោយ ប្រសិនបើពួកគេគ្មានទិដ្ឋាការគ្រប់គ្រងធុរកិច្ចទេ ជនបរទេសដែលជាអ្នកធុរកិច្ចទាំងនោះប្រាកដជាមិនអាចមានសិទ្ធិប្រកបអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសជប៉ុនបានឡើយ។
លើសពីនេះទៀតដោយយោងទៅលើល័ក្ខខ័ណ្ឌមួយចំនួននៃប្រភេទទិដ្ឋាការនេះ ចំពោះនីតិវិធីសម្រាប់ជនបរទេសដែលមានបំណងចង់បង្កើតក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនគឺមានលក្ខណៈខុសប្លែកពីគ្នាពីនីតិវិធីសម្រាប់ជនជាតិជប៉ុនដែលមានបំណងចង់បង្កើតក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន។ ប្រសិនបើពួកគេចេះតែបង្កើតក្រុមហ៊ុនដោយមិនបានយល់ដឹងអំពីនីតិវិធីទាំងអស់នេះទេ ពួកគេអាចនឹងប្រឈមមុខនឹងស្ថានភាពអាក្រក់មួយចំនួនដែលស្ថាប័នពាក់ព័ន្ធប្រាកដជាមិនអាចផ្ដល់ទិដ្ឋាការដល់ពួកគេបានឡើយ។ ជាអកុសលប្រសិនបើពួកគេជួបប្រទះនឹងស្ថានភាពដូចដែលបានជម្រាបជូនខាងលើនេះពិតមែន ទោះបីជាពួកគេបង្កើតក្រុមហ៊ុនដោយវិនិយោគនិងចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក៏ដោយក៏គ្មានន័យអ្វីសម្រាប់ពួកគេដែរ។
ចំពោះបែបបទនៃនីតិវិធីសម្រាប់ការបង្កើតក្រុមហ៊ុនឬសហគ្រាស លោកអ្នកចាំបាច់ត្រូវតែគិតពិចារណាអំពីការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ចឱ្យបានហ្មត់ចត់និងល្អិតល្អន់ ព្រមទាំងបន្តដំណើរការនេះប្រកបដោយភាពប្រុងប្រយ័ត្នជានិច្ច។ នៅការិយាល័យរបស់នាងខ្ញុំគឺមានអ្នកជំនាញដែលមានចំណេះវិជ្ជាពេញលេញនិងសមត្ថភាពខ្ពស់ដែលអាចបម្រើការងារជូនលោកអ្នកប្រកបដោយភាពទំនួលខុសត្រូវនិងហ្មត់ចត់ច្បាស់លាស់ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកកាន់ការិយាល័យនាងខ្ញុំដោយសេរី។
ចំពោះលោកអ្នកដែលមានបំណងចង់បង្កើតក្រុមហ៊ុន នាងខ្ញុំសូមណែនាំគម្រោងដូចខាងក្រោមនេះ!
នាងខ្ញុំនឹងជួយជ្រោមជ្រែងតាំងពីដើមរហូតដល់ចប់ដែលចាប់ផ្ដើមពីការបង្កើតក្រុមហ៊ុនរហូតដល់ការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច។
តម្លៃ(យ៉េន+ពន្ធ) | សរុប(យ៉េន+ពន្ធ) | |
---|---|---|
បង្កើតក្រុមហ៊ុន ក្រុមហ៊ុនរួមហ៊ុន (រៀបចំសរសេរនិងបញ្ជាក់យឋាភូតលើលក្ខន្តិកៈក្រុមហ៊ុនជាដើម) ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត(រៀបចំសរសេរយឋាភូតលើលក្ខន្តិកៈក្រុមហ៊ុនជាដើម) | 30,000 | 200,000 |
បែបបទនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ 【ការអញ្ជើញនិងធានាពីបរទេស・ការផ្លាស់ប្តូរទិដ្ឋាការ】 | 170,000 |
※ការចុះបញ្ជីបង្កើតក្រុមហ៊ុននឹងត្រូវបានអនុវត្តដោយអ្នករៀបរៀងឯកសារច្បាប់ (Judicial Scrivener) ។
※ចំពោះកម្រៃសេវាកម្មចុះបញ្ជីដោយអ្នករៀបរៀងឯកសារច្បាប់ (Judicial Scrivener) (ប្រហែល 90,000 យ៉េន + ពន្) និងរាល់ការចំណាយជាក់ស្តែងនានាដូចជាកម្រៃជើងសារសម្រាប់បញ្ជាក់យឋាភូតលើលក្ខន្តិកៈក្រុមហ៊ុន (the Articles of Incorporation) (50,000 យ៉េន) ថ្លៃតែមសម្រាប់បិទពីលើយឋាភូត (the Articles of Incorporation) (តម្លៃ40,000យ៉េន។ ប្រសិនក្នុងករណីដែលបានបញ្ជាក់តាមប្រព័ន្ធអេឡិចត្រូនិកនោះគឺលោកអ្នកមិនចាំបាច់ចំណាយទេ) ថ្លៃចេញវិញ្ញាបនបត្រ (ប្រហែល 2000 យ៉េន) ពន្ធសម្រាប់ចុះបញ្ជីអាជ្ញាប័ណ្ណក្នុងពេលដែលដាក់ពាក្យស្នើសុំបង្កើតក្រុមហ៊ុន (សម្រាប់ក្រុមហ៊ុនរួមភាគហ៊ុនចំណាយ 150,000 យ៉េន។ សម្រាប់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតចំណាយ 60,000 យ៉េន) ជាដើមនោះត្រូវបានទាមទារនិងគណនាទូទាត់ដាច់ដោយឡែកពីចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើ។
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000 យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ចំពោះលោកអ្នកដែលបានបង្កើតក្រុមហ៊ុនរួចហើយ។
នាងខ្ញុំនឹងជួយជ្រោមជ្រែងចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការគ្រប់គ្រងធុរកិច្ច។
តម្លៃ(យ៉េន+ពន្ធ) | |
---|---|
បែបបទនៃការដាក់ពាក្យស្នើសុំទិដ្ឋាការ 【ការអញ្ជើញនិងធានាពីបរទេស・ការផ្លាស់ប្តូរទិដ្ឋាការ】 | 175,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
តម្លៃ(យ៉េន+ពន្ធ) | |
---|---|
ការដាក់ពាក្យស្នើសុំទិដ្ឋាការ 【បន្តសុពលភាពទិដ្ឋាការ】 | 50,000 |
※ចំពោះលោកអ្នកដែលមានបំណងចង់អោយនាងខ្ញុំធ្វើដំណើរទៅដាក់ពាក្យសុំទិដ្ឋាការនៅការិយាល័យអន្តោប្រវេសន៍ដែលមានទីតាំងឆ្ងាយពីក្រុងអូសាកាជំនួសរូបលោកអ្នកនោះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមចំនួន 10,000យ៉េនព្រមទាំងពន្ធទៅលើចំនួនទឹកប្រាក់ដូចដែលមានចែងខាងលើនេះ។
ក្នុងករណីដូចដែលមានចែងខាងក្រោមនេះ នាងខ្ញុំនឹងគណនាដោយបូកបន្ថែមទៅលើតម្លៃសេវាកម្មដែលមានរៀបរាប់ខាងលើដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ឧទាហរណ៍មួយចំនួនដែលនាងខ្ញុំនឹងគណនាដោយបូកបន្ថែម | តម្លៃ (យ៉េន+ពន្ធ) |
---|---|
ក្នុងករណីដែលទូទាត់ប្រាក់ខាតបង់ (រៀបចំសរសេរផែនការធុរកិច្ច) | 30,000~ |
ក្នុងករណីម្ចាស់ធុរកិច្ចឯកកម្មសិទ្ធិ | 50,000~ |
ក្នុងករណីដែលបានដាក់ពាក្យស្នើសុំដោយសាមីខ្លួនផ្ទាល់ឬក៏អ្នកផ្សេងដាក់ពាក្យស្នើសុំ ក៏ប៉ុន្តែត្រូវបានស្ថាប័នដែលពាក់ព័ន្ធបដិសេធដោយប្រការណាមួយ រួចគាត់មានបំណងចង់ដាក់ពាក្យស្នើសុំឡើងវិញ (កែខៃស្ថានភាពអោយប្រសើរឡើងវិញ) | 30,000~ |
ផុតរយៈពេល14ថ្ងៃមុនពេលដល់កាលបរិច្ឆេទកំណត់ | 30,000~ |
ផ្សេងៗ ※នាងខ្ញុំនឹងប៉ាន់ស្មានអំពីតម្លៃសេវាកម្មដោយយោងទៅ លើស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ |
បកប្រែឯកសារពីប្រទេសកំណើតរបស់លោកអ្នកមកជាភាសាជប៉ុន | ក្រដាស់ទំហំA4ក្នុង1សន្លឹកចំនួន2,000 |
---|---|
ធ្វើដំណើរទៅពិភាក្សាជាមួយលោកអ្នកដែលមានទីលំនៅឆ្ងាយ (ចំណាយពេលលើស1ម៉ោងដើម្បីធ្វើដំណើរពីក្រុងអូសាកាទៅកាន់តំបន់ដែលលោកអ្នកស្នាក់នៅ) | 1ដង:10,000 |
ប្រមូលឯកសារដែលត្រូវការចាំបាច់ជំនួសរូបលោកអ្នក(ទាក់ទងនឹងស្ថាប័នរដ្ឋនៃប្រទេសជប៉ុន) | 30,000~ |
ការស្នើសុំអាជ្ញាប័ណ្ណគ្រប់ប្រភេទ ※ប៉ាន់ប្រមាណអំពីតម្លៃដោយឡែកពីគ្នា។ (ដើម្បីប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន ហាងលក់សម្ភារៈមួយទឹក ហាងលក់ទំនិញរួចពន្ធ គឺមានភាពចាំបាច់ដែលទាមទារអោយមានការស្នើសុំអាជ្ញាប័ណ្ណជាដាច់ខាត។ មុននឹងឈានទៅដល់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ លោកអ្នកត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការជាមុនសិន។) |
ដើម្បីបំពេញបំណងលោកអ្នក ការិយាល័យនាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយការដាក់ពាក្យស្នើសុំរបស់លោកអ្នកទទួលបាន “លទ្ធផលវិជ្ជមាន” គួរជាទីគាប់ចិត្ត។ការិយាល័យអន្តោប្រវេសន៍ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិវិនិច័្ឆយថាអនុញ្ញាតឬក៏មិនការអនុញ្ញាតចំពោះការដាក់ពាក្យស្នើសុំទិដ្ឋាការ អាស្រ័យហេតុនេះហើយសូមលោកអ្នកជ្រាបជាព័ត៌មានថាគឺមិនមានការិយាល័យសារការីណាមួយដែលអាចសន្យាថា “លោកអ្នកនឹងទទួលបាននូវលទ្ធផលវិជ្ជមាន100%” នោះឡើយ។
ក្នុងករណីដែលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយប្រការណាមួយ ការិយាល័យរបស់នាងខ្ញុំនឹងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុដែលត្រូវបានគេបដិសេធនោះ ហើយព្រមទាំងធ្វើការឆ្លើយតបនិងដោះស្រាយបញ្ហាតាមវិធីសាស្រ្តដែលលោកអ្នកចង់បានដូចដែលមានចែងខាងក្រោមនេះ ៖
※ក៏ប៉ុន្តែនាងខ្ញុំមិនអាចប្រគល់ប្រាក់ជូនលោកអ្នកវិញបានទេ បើក្នុងករណីដែលការដាក់ពាក្យស្នើសុំត្រូវបានស្ថាប័នពាក់ព័ន្ធបដិសេធដោយសារតែកំហុសនិងការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។